**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ១០៥គ្រួសារសម្រាប់ខែបួសរ៉ាម៉ាឌន ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ

 

ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន តំណារាស្រ្តមណ្តលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ សម្រាប់ខែបួសរ៉ាម៉ាឌន ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក តំណាងគណៈអភិបាលស្រុកពញាឮ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា លោកមេឃុំ គណៈអុីមាំស្រុក ហាកឹម តួន និងអាជ្ញាធរមូលដ្ឋាន។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានពាំនាំនូវសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋពីចំងាយផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងថា ដូចរាល់ឆ្នាំដែរ ឆ្នាំនេះខែរ៉ាម៉ាឌនរបស់សាសនាឥស្លាម នឹងខិតចូលមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ។ រ៉ាម៉ាឌនគឺជាខែទីប្រាំបួននៃប្រតិទិនឥស្លាមដែលមនុស្សជាច្រើនយល់ថា ជនមុស្លិមគ្រាន់តែតមអាហារប៉ុណ្ណោះក្នុងខែនេះប៉ុន្តែតាមពិតការតមអាហារគ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។ រ៉ាម៉ាឌន គឺជាខែ​នៃ​សេចក្ដី​សុខ សន្តិភាព ជា​ខែ​នៃ​សេចក្ដី​ស្ងប់ ជា​ខែ​នៃ​សេចក្ដី​ល្អ ជា​ខែ​នៃ​សេចក្ដី​អត់​ទោស ជា​ខែ​នៃ​សេចក្ដី​មេត្តា​ករុណា ជាខែដែលគម្ពីរអាល់គួរអានដ៏ពិសិដ្ឋ ត្រូវបានបញ្ចុះសម្រាប់ជនមុស្លិម វាជាខែនៃសេចក្តីសប្បុរស និងបរិច្ចាគទាន ជា​ខែ​នៃ​ការអបអរក្នុងនាមជាជនមុស្លិម ដែល​ប្រតិបត្តិ​នូវ​ការ​អត់ធ្មត់ យើង​ធ្វើ​នូវ​អ្វី​ដែល​អល់ឡោះជាម្ចាស់បាន​ប្បញ្ញត្តិ។

ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែរួមសុខរួមទុក្ខ ជាមួយបងប្អូន មិនថាបងប្អូនស្ថិតនៅក្នុងកាលៈទេសៈបែបណាឡើយ រាជរដ្ឋាភិបាលមិនទុកបងប្អូនចោលនោះទេ ហើយសូម អុំ ពូ មីង បងប្អូនត្រូវតែរួមគ្នាថែរក្សាសន្តិភាព ពីព្រោះមានសន្តិភាពទើបមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមវេជ្ជបណ្ឌិត បានគូសបញ្ជាក់ដែរថា «យើងរួមសុខរួមទុក្ខជាមួយគ្នា ហើយរាជរដ្ឋាភិបាលតែងតែគិតគូរដោះស្រាយរាល់កង្វល់របស់សហគមន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ»។

សូមជម្រាបជូនដែរថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋជាអំណោយរបស់អង្គការ Hasene ផ្តល់តាមរយៈសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១៤គីឡូក្រាម, មី ១០កញ្ចប់, ស្ករស ០១គីឡូក្រា, ទឹកដោះគោ ២កំប៉ុង និងមីឡូ ១ដប ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង