អភិបាលខេត្តតាកែវ ប្រជុំត្រួតពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធិផលនានានៅវត្តអមរា ស្ថិតក្នុងក្រុងដូនកែវ

ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី០៥ ខែមីនាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តនៃគណ:អភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត អញ្ជេីញចូលរួមកិច្ចប្រជុំត្រួតពិនិត្យទីតាំង ដេីម្បីត្រៀមរៀបចំពិធីសម្ពោធសាលាធម្មសភា និងសមិទ្ធិផលនានា ព្រមទាំងពុទ្ធាភិសេក សាមញ្ញាភិសេក រាប់បាត្រព្រះសង្ឃចំនួន ៣០០ អង្គ ជាមួយក្រុមការងាររបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងទីវត្តអមរា ស្ថិតនៅក្នុងភូមិស្នោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យខាងលេីនេះផងដែរ ក៏មានអញ្ជេីញចូលរួម លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំខេត្ត ព្រះចៅអធិការវត្តអមរា កម្លាំងសមត្ថកិច្ចទាំង០៣ រួមជាមួយលោកអាចារ្យគណៈកម្មការវត្តជាច្រេីននាក់ផងដែរ៕

