អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត

ភ្នំពេញ៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំក៏មានការចូលរួមពី លោក នាយករង រដ្ឋបាលសាលាខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកលោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាបចំណុះសាលាខេត្ត និងមន្ទីរអង្គភាព ជុំវិញខេត្ត។
លោកអភិបាលរងខេត្ត បានលើកឡើងថា របាយការណ៍អនុវត្តការងារគឺជាឆ្លុះបញ្ចាំងអំពីលទ្ធផលនៃសកម្មភាពសម្រេចបាន បញ្ហាប្រឈម និងដាក់ទិសដៅអនុវត្តបន្ត។ ហេតុដូចនេះសមាជិក សមាជិកាអង្គប្រជុំ ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ខ្លឹមសាររបាយការណ៍ ដើម្បីធានាថារបាយការណ៍លទ្ធផលសកម្មភាពតាមវិស័យជំនាញរបស់ខ្លួនត្រឹមត្រូវ ឬក៏ខ្វះចន្លោះត្រង់ចំណុចណាមួយដោយបច្ចេកទេស សូមជួយបំពេញនិងកែតម្រូវបន្ថែម មុននឹងដាក់អនុម័តក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ៕
