សម្ដេចតេជោ៖ កម្ពុជា នឹងសម្រេចឲ្យបាននូវ ចក្ខុវិស័យតាមផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន និងឈានទៅសម្រេចគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥

ភ្នំពេញ៖ ស្របពេលដែលថ្ងៃនេះគឺជាខួបលើកទី២៤ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា នឹងសម្រេចអោយបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ និងឈានទៅសម្រេចគោលដៅ « កម្ពុជាគ្មានមីនឆ្នាំ២០២៥» ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ ហើយ ដែលកម្ពុជាបានរៀបចំទិវាជាតិ យល់ដឹងអំពីមីន។ ឆ្នាំ២០២៣ នេះ កម្ពុជាបានប្រារទ្ធទិវានេះ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាការពិត សង្គ្រាមបានបន្សល់នូវមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ រាប់ម៉ឺននាកក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស ៕
