**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសពិនានាលើភពលោក តែមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ

ថ្ងៃទី២១ខែកុម្ភៈ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ 《ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល》។ នេះគឺជាឯកសារមួយច្បាប់ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីពិភពលោក ព្រោះថាវាបានបកស្រាយពីទស្សនៈស្នូលនៃគំនិតផ្តួចផ្តើមសន្តិសុខសកល ព្រមទាំងបានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន២០ដែលបានគ្រោង”ផែនទីបង្ហាញផ្លូវ”កាន់តែលម្អិតសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិចាប់អារម្មណ៍ជាទូទៅថា ពិភពលោកកាន់តែមានភាពច្របូកច្របល់និងគ្មានសន្តិសុខ។ ជាពិសេស វិបត្តិអ៊ុយក្រែនដែលបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ បានបណ្តាលឱ្យមានជនភៀសខ្លួនរាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពលពិភពលោកផងដែរ។
ឆ្លងតាមរយៈការប៉ះទង្គិចនិងវិបត្តិជាច្រើនលើក មនុស្សទាំងឡាយបានរកឃើញថា ក្បួនច្បាប់ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ដូចជាកម្មវត្ថុគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនទទួលបាននូវការគាំពារនិងគោរពតាមប្រកបដោយប្រសិទ្ធិភាពនោះឡើយ។ ប្រទេសលោកខាងលិចមួយចំនួន ដោះស្រាយបញ្ហាសន្តិសុខដោយស្តង់ដារពីរ ហើយមើលរំលងក្នុងរយៈពេលយូរនិងរំលោភបំពានជាប្រព័ន្ធនូវសន្តិសុខប្រទេសដទៃ ។ ប្រទេសខ្លះ ឃោសនាបំប៉ោងលើការធ្វើបដិបក្ខគ្នាជាក្រុម ហើយប្រើប្រាស់កម្លាំងអាវុធខុសទំនងឫគំរាមកំហែងដោយកម្លាំងអាវុធតាមតែទំនើងចិត្ត។
ទាក់ទិននឹងរោគសញ្ញាទាំងនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលបានគូសបញ្ជាក់ថា “ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខប្រកបដោយការរួមគ្នា ភាពចំរុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព” “ប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនានា” “ប្រកាន់ខ្ជាប់នូវការគោរព កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ” “ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ ចំពោះកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានា” “ប្រកាន់ខ្ជាប់នូវការដោះស្រាយការវិវាទនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា” “ប្រកាន់ខ្ជាប់នូវការសម្របសម្រួលការគាំពារសន្តិសុខក្នុងវិស័យប្រពៃណីនិងវិស័យមិនប្រពៃណី” ។”ការប្រកាន់ខ្ជាប់” ទាំង៦នេះ ផ្តោតសំខាន់ទៅលើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដែលបានក្លាយទៅជាខ្លឹមសារស្នូលនៃគំនិតផ្តួចផ្តើមនេះ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ជានិច្ចកាលប្រទេសចិនតែងតែថែរក្សាសន្តិសុខពិភពលោកយ៉ាងសកម្ម។ ឧទាហរណ៍ ភាគីចិនបានគូសបញ្ជាក់ក្នុង《ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល》ថា នឹងគាំទ្រអង្គការសហប្រជាជាតិក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការការប៉ះទង្គិច ជំរុញប្រទេសមហាអំណាចឱ្យទទួលខុសត្រូវសំខាន់ពិសេសក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាប្រកាន់ខ្ជាប់នូវការថែរក្សាគំនិតឯកភាពរួមស្តីពី”សង្គ្រាមនុយគ្លេអ៊ែរមិនអាចឈ្នះ និងមិនអាចធ្វើទៅរួច”។
សូមយកការឆ្លើយតបនឹងវិបត្តិអ៊ុយក្រែនជាឧទាហរណ៍ ក្នុង១ឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ជាប់រហូត ហើយជំរុញយ៉ាងសកម្មឱ្យបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការចរចាសន្តិភាព។ ប៉ុន្តែផ្ទុយទៅវិញ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកស្រាប់តែធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានប្រកាសថា ពួកគេនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៥រយលានដុល្លារអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែន។ ភាគីអាមេរិកធ្វើបែបនេះ គឺដាក់ដូចជាបន្តយកសាំងមកចាក់លើភ្លើង និងធ្វើឱ្យឱនភាពសន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់។
សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសនានាលើពិភពលោក តែមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ។ ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិសុខ ប្រទេសនានាសុទ្ធតែត្រូវទទួលខុសត្រូវ។ ភាគីចិនរំពឹងថាភាគីនានានឹងរួមគ្នាចូលរួមក្នុងគំនិតផ្តួចផ្តើមសន្តិសុខសកលដើម្បីនាំមកនូវសន្តិភាពនិងភាពសុខសាន្តត្រានកាន់តែច្រើនដល់ពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង