**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖អនុត្តរភាពបែបអាមេរិកបំផ្លាញផលប្រយោជន៍ទូទាំងពិភពលោក


កាលពីថ្ងៃទី១៩ខែកុម្ភៈតាមម៉ោងក្នុងតំបន់ ឥស្សរជនប្រឆាំងសង្គ្រាមមួយចំនួនរបស់សហរដ្ឋអាមេរិកបានជួបជុំដង្ហែក្បួននៅក្រុងវ៉ាស៊ីនតោន ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់ការគាំទ្រខាងយោធាដល់អ៊ុយក្រែន ព្រមទាំងអំពាវនាវឱ្យរំសាយអង្គការណាតូ ។ ប៉ុន្តែមួយថ្ងៃក្រោយ លោក Joe Biden ប្រធានាធិបតីអាមេរិកស្រាប់តែទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដោយប្រកាសថា នឹងផ្តល់ជំនួយក្នុងតម្លៃ៥រយលានដុល្លារអាមេរិកដល់អ៊ុយក្រែនទៀត ក្នុងនោះ បូករួមទាំងសព្វាវុធ ។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ថា កម្លាំងញុះញង់នៅពីក្រោយការឡើងកម្ដៅឥតឈប់ឈរនៃការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺសហរដ្ឋអាមេរិកដែលជាប្រទេសធ្វើអនុត្តរភាពដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ ។
កាលពីថ្ងៃទី២០ខែកុម្ភៈ ភាគីចិនបានប្រកាសរបាយការណ៍ស្តីពី《អនុត្តរភាពនិងអំណាចជិះជាន់របស់សហរដ្ឋអាមេរិកនិងផលប៉ះពាល់របស់វា》 ដោយបង្ហាញពីមុខមាត់ចំនួន៥នៃអនុត្តរភាពបែបអាមេរិកក្នុងវិស័យនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងវប្បធម៌តាមរយៈការរៀបរាប់ពីការពិតជាក់ស្តែង ដើម្បីលាតត្រដាងពីទង្វើអាក្រក់របស់អាមេរិកដែលប្រើអំណាចអនុត្តរភាពលើទូទាំងពិភពលោក ។
សូមយកអនុត្តរភាពខាងនយោបាយជាឧទាហរណ៍ ។ ពីការបំផុស “បដិវត្តន៍ពណ៌”នៅអឺរ៉ុបនិងអាស៊ី ដល់ការគ្រោង “រដូវផ្ការីកអារ៉ាប់”នៅអាស៊ីខាងលិចនិងអាហ្វ្រិកខាងជើង សហរដ្ឋអាមេរិកយកអ្វីដែលហៅថា ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សធ្វើជាលេស ដើម្បីបង្កើតសណ្តាប់ធ្នាប់របស់ប្រទេសដទៃទៀតនិងពិភពលោក ប៉ុន្តែផ្ទុយទៅវិញបានបណ្តាលឱ្យមានភាពចលាចលនិងគ្រោះមហន្តរាយនៅទូទាំងពិភពលោក ក៏ដូចជា “គំរូប្រជាធិបតេយ្យ”ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ។
ស្របនឹងការអនុវត្តអនុត្តរភាពខាងនយោបាយតែងតែជាមធ្យោបាយយោធា ។ របាយការណ៍សិក្សាស្រាវជ្រាវបានបង្ហាញថា ពីឆ្នាំ១៧៧៦ដល់ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានធ្វើការជ្រៀតជ្រែកផ្នែកយោធាចំនួនជិត៤០០លើកនៅទូទាំងពិភពលោក ។ ពីអាហ្វហ្កានីស្ថានដល់អ៊ីរ៉ាក់ អនុត្តរភាពយោធារបស់អាមេរិកបានបង្កជាសោកនាដកម្មមនុស្សធម៌ដ៏ច្រើនរាប់មិនអស់ ។
ប្រសិនបើនិយាយថា អនុត្តរភាពផ្នែកនយោបាយនិងយោធាជាឧបាយកលដាក់លើតុ នោះ អនុត្តរភាពខាងសេដ្ឋកិច្ចក៏ជាឧបាយកលលាក់មិនឱ្យឃើញដែរ ។ នៅឆ្នាំ២០២២ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានបញ្ចប់ការអនុវត្តគោលនយោបាយរូបិយវត្ថុបែបធូររលុង បែរជាទៅអនុវត្តគោលនយោបាយដំឡើងអត្រាការប្រាក់យ៉ាងជ្រុលហួស បណ្តាលឱ្យទីផ្សារហិរញ្ញវត្ថុអន្តរជាតិមានភាពច្របូកច្របល់ និងរូបិយវត្ថុនៃប្រទេសជាច្រើនដូចជាប្រាក់អឺរ៉ូជាដើមធ្លាក់ថ្លៃយ៉ាងខ្លាំង ដែលបានបំបែកកំណត់ត្រាទាបបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ។
ក្នុងវិស័យបច្ចេកវិទ្យានិងវប្បធម៌ សហរដ្ឋអាមេរិកក៏បានប្រើអំណាចជិះជាន់ផងដែរ ។ ពេលថ្មីៗកន្លងទៅនេះ មន្ត្រីភាគីចិនបានលើកឡើងយ៉ាងច្បាស់លាស់នៅពេលចូលរួមកិច្ចប្រជុំសន្តិសុខក្រុង Munich ថា 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》របស់សហរដ្ឋអាមេរិកបានរំខានយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ នៅចុងឆ្នាំ២០២២ លោក Elon Reeve Musk CEO នៃក្រុមហ៊ុន Twitter បានថ្លែងថា ប្រព័ន្ធទំនាក់ទំនងសង្គមទាំងអស់សុទ្ធតែធ្វើកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីត្រួតពិនិត្យចំពោះខ្លឹមសារ ។ ដូច្នេះ អ្វីដែលហៅថា “សេរីភាពសារព័ត៌មាន”ដែលសហរដ្ឋអាមេរិកបានផ្សព្វផ្សាយនោះ គ្រាន់តែជាលេសមួយប៉ុណ្ណោះ ។
ដើម្បីអនុត្តរភាព មិនអើពើនឹងសន្តិសុខរបស់ប្រទេសដទៃទៀត រារាំងការអភិវឌ្ឍរបស់ប្រទេសផ្សេងទៀត បំផ្លាញសុខសុភមង្គលនិងផលប្រយោជន៍របស់ប្រទេសដទៃទៀត ។ល។ ទង្វើដែលបំផ្លាញផលប្រយោជន៍របស់ប្រទេសដទៃ ដើម្បីឆក់យកផលប្រយោជន៍ឱ្យប្រទេសខ្លួនបែបនេះ បានញ៉ាំងឱ្យសហគមន៍អន្តរជាតិរិះគន់និងប្រឆាំងកាន់តែខ្លាំងឡើងៗ ទីចុងបំផុត មុខជានឹងបញ្ចប់អនុត្តរភាពនិយមរបស់អាមេរិកជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង