ទឹកពុះកំរៀង ជាគោលដៅទេសចរណ៍ធម្មជាតិមួយ ដែលមានចំងាយប្រមាណ ៨៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង

បាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ទឹកពុះកំរៀង ជាគោលដៅទេសចរណ៍ធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅឃុំតាក្រី ស្រុកកំរៀង មានចំងាយប្រមាណ ៨៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។
លក្ខណៈពិសេសនៅទីនោះមាន៖ ព្រៃក្រាស់ៗ ដុះតាមមាត់ស្ទឹង ផ្ដល់ម្លប់យ៉ាងត្រជាក់ ទឹកថ្លាយ៉ង់នៅរដូវប្រាំង មានផ្ទាំងថ្មធំៗសម្រាប់អង្គុយលេង មានខ្សាច់ គ្រួស អាចម៏ផ្កាយនៅបាតស្ទឹង មានព្រៃរបស់ដុះក្នុងទឹក មានទឹកហូរ ប៉ះថ្មបង្កើតជាពពុះទឹកសំរាប់ភ្ញៀវទេសចរទស្សនា ល។ល។
សកម្មភាពកម្សាន្តនៅទីនោះមាន៖ ងូតទឹកលេង អង្គុយញុំាអាហារមាត់ទឹក ជិះទូកលេង និងកៃយ៉ាក់ បោះតង់ អាំងសាច់ និងស្រូបយកខ្យល់អាកាសបរិសុទ្ឋ ល។ល។
នាឳកាសពិធីបុណ្យជាតិ និងថ្ងៃចុងសប្តាហ៍ គេសង្កេតមានភ្ញៀវទេចរជាតិជាច្រើនមកលេងនៅទឹកពុះកំរៀងនេះ៕
