ឧត្តមនាវីឯក ម៉ាន់ ស៊ីវណ្ណា អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មី ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ម៉ាន់ ស៊ីវណ្ណា មេបញ្ជាការរងកងទ័ពជើងទឹក នាព្រឹកថ្ងៃព្រហស្បត៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំ នាយនាវី កងទ័ពជើងទឹក អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មី ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានសមាជិកចូលរួមចំនួន ៩៥៧នាក់នៅសាលប្រជុំបាយ័ន នៃទីស្តីការក្រសួងការពារជាតិ ៕
