អាណិតណាស់! អគ្គីភ័យឆាបឆេះផ្ទះស្ត្រីមេម៉ាយរស់នៅម្នាក់ឯង អស់ទាំងស្រុង

កំពង់ឆ្នាំង៖ នៅវេលាម៉ោង៣ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលមានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ ពាង ឈៀង ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯង ស្ថិតនៅភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ផ្ទះរងគ្រោះខាងលើមានទំហំ ៤ម៉ែត្រ × ៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីលាយស្លឹកត្នោត។
ក្នុងនោះបណ្តាលឲ្យខូចខាត អង្ករ១៥គីឡូក្រាម រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
