**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋOhio របស់អាមេរិក មានផលប៉ះពាល់ដូចជាសោកនាដកម្មChernobyl នៅអាមេរិក

ថ្ងៃទី៣ ខែកុម្ភៈ នៅក្រុងEastpalestine រដ្ឋOhio របស់អាមេរិក បានកើតមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ហើយបានបណ្តាលឱ្យកើតមានអគ្គិភ័យឆេះឆាប។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកបានឱ្យដឹងថា ទូរថភ្លើងចំនួន១០ទូសម្រាប់ដឹកជញ្ជូនសម្ភារៈគីមីផ្ទុកសារធាតុពុល មានចំនួន៥ទូដែលប្រឈមនឹងហានិភ័យបំផ្ទុះ ។ នៅថ្ងៃទី៦ ខែកុម្ភៈស្ថាប័នឆ្លើយតបបន្ទាន់ក្នុងតំបន់បានសម្រេចចិត្តថានឹង “បញ្ចេញចោលជាតិពុលក្នុងកម្រិតដែលអាចគ្រប់គ្រងបាន” ព្រមទាំងបានជម្លៀសចេញប្រជាជន ដែលរស់នៅក្នុងរង្វង់ប៉ុន្មានគីឡូម៉ែត្រទៀតផង ។ ៣ថ្ងៃក្រោយទៀតរដ្ឋបាលតំបន់បានជូនដំណឹងឱ្យប្រជាជនថា អាចត្រឡប់ទៅផ្ទះវិញ ហើយបានប្រកាសថា រថភ្លើងធ្លាក់ផ្លូវមិនបានបំពុលអីទេ ។ ប៉ុន្តែ ដល់ថ្ងៃទី១៣ ខែកុម្ភៈ នៅតាមបណ្តាញទំនាក់ទំនងសង្គម បានលេចចេញរូបថតគួរឱ្យភ័យខ្លាចជាច្រើនដែលថតនៅកន្លែងកើតហេតុ រូបថតទាំងនេះ បានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅយល់ដឹងពីកម្រិតធ្ងន់ធ្ងររបស់ហេតុការណ៍លើកនេះ ។
បច្ចុប្បន្ននេះ ប្រជាជនមួយចំនួនដែលបានត្រឡប់ទៅផ្ទះវិញ បានលេចមានរោគសញ្ញាក្នុងកម្រិតខុសៗគ្នា សត្វនៅជុំវិញក៏មានសភាពពុលផងដែរ ។ អ្នកផងទាំងពួងចង់ដឹងច្បាស់ថា តើរថភ្លើងធ្លាក់ផ្លូវបានបណ្តាលឱ្យមានផលប៉ះពាល់ដល់បរិស្ថានជុំវិញកម្រិតណា? រដ្ឋាភិបាលអាមេរិកនឹងចាត់វិធានការណ៍ឆ្លើយតបយ៉ាងណា ? ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ចំណាត់ការនិងប្រតិបតិ្តការឆ្លើយតបមួយចំនួនរបស់រដ្ឋាភិបាលអាមេរិក ធ្វើឱ្យគេខកចិត្តយ៉ាងខ្លាំង។
ទីមួយ តាមទិន្នន័យដែលប្រកាសដោយក្រុមហ៊ុនNorfolk Southern ដែលជាក្រុមហ៊ុនរបស់រថភ្លើងធ្លាក់ផ្លូវបានឱ្យដឹងថា កាប៊ីនដែលធ្លាក់ផ្លូវបានដឹកជញ្ជូនសម្ភារៈគីមីដែលផ្ទុកសារជាតិពុលជាច្រើន ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលអាមេរិកមិនបានប្រកាសពីចំនួនបញ្ចេញរបស់សម្ភារៈគីមីផ្ទុកជាតិពុលនោះទេ ។ អ្នកជំនាញផ្នែកសម្ភារៈគ្រោះថ្នាក់របស់រដ្ឋOhio បានសន្មត់ថា គ្រោះថ្នាក់ដែលធ្លាយសារជាតិគីមីនេះវាស្មើនឹង “ប្រើប្រាស់វត្ថុគីមីបំផ្លាញភូមិមួយ” ពី៥ដល់២០ឆ្នាំខាងមុខ ប្រជាជានក្នុងតំបន់នោះប្រហែលនឹងមានអ្នកជំងឺមហារីកជាច្រើន ។
ទីពីរ ការផ្សាយដំណឹងអំពីរឿងនេះរបស់ប្រព័ន្ធសារព័ត៌មានអាមេរិក ក៏គួរឱ្យអ្នកផងមានមន្ទិលសង្ស័យដែរ ។ ខណៈពេលកើតមានហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ប្រព័ន្ធសារព័ត៌មានអាមេរិក គ្រាន់តែផ្សាយដំណឹងជាធម្មតាប៉ុណ្ណោះទេ ដោយអះអាងថា អ្នកជំនាញទាំងឡាយបាននិងកំពុងខិតខំប្រឹងប្រែងធ្វើការស៊ើបអង្កេត ។ ក្នុងសន្និសីទសារព័ត៌មានដែលរដ្ឋOhioបើកធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ អ្នកសារព័ត៌មានម្នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនក្នុងពេលផ្សាយផ្ទាល់ ដោយសារមូលហេតុថា ការផ្សាយផ្ទាល់របស់គាត់បាន “រំខាន”ដល់សន្និសីទសារព័ត៌មានរបស់អភិបាលរដ្ឋ ។ ក្នុងបរិបទដែលអាយុជីវិត សុវត្ថិភាពនិងបរិវេណរស់នៅរបស់ប្រជាពលរដ្ឋអាមេរិកប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ហេតុអ្វីបានជាមិនអាចបំពេញសិទ្ធិដឹងឮដែលជាសិទ្ធិមូលដ្ឋានបំផុតរបស់ប្រជាពលរដ្ឋ ?
គ្រោះថ្នាក់ចរាចរណ៍មួយដែលអាចចៀសវាងបាន ហានិភ័យនិងផលប៉ះពាល់មួយចំនួនដែលមិនអាចប៉ាន់ប្រមាណ ។ល។ ភារកិច្ចនិងតួនាទីរបស់មន្រ្តីរដ្ឋាភិបាល គឺគោរពសិទ្ធិមនុស្សនិងគាំពារអាយុជីវិត ប៉ុន្តែអ្នកនយោបាយអាមេរិកនិងក្រុមផលប្រយោជន៍នៅពីក្រោយ តែងតែបំផ្លាញផលប្រយោជន៍សាធារណៈដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន នេះក្លាយជាទម្លាប់រួចទៅហើយ ។ តើអ្នកណាអាចគាំពារអាយុជីវិតរបស់ប្រជាជនសាមញ្ញអាមេរិកតើអ្នកណាអាចគាំពារសុខភាពនិងផលប្រយោជន៍របស់ពួកគេ អ្នកនយោបាយអាមេរិកដែលតែងតែនិយាយបានតែមាត់ពីសិទ្ធិមនុស្ស មិនគួរធ្វើគធ្វើថ្លង់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង