ស្ត្រីម្នាក់មានការៈឆាប់ហត់ណែនទ្រូង បានធូរស្រាលចាកចេញទៅផ្ទះវិញ ក្រោមការឧបត្ថម្ភពីបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ

ភ្នំពេញ៖ អ្នកមីង ឃឹម ខេត អាយុ ៤៦ឆ្នាំ ជាកសិករក្រីក្រ រស់នៅភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានការៈឆាប់ហត់ណែនទ្រូង ដោយសារ ហើមសួត វិបត្តិចង្វាក់បេះដូង និងអ័រម៉ូនក្រពេញកឡើងខ្លាំង ត្រូវបានគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) បញ្ជូនគាត់មកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ នៅពេលនេះអការៈបានធូរស្រាលចាកចេញទៅផ្ទះហើយ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
