**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អភិបាលខេត្តបាត់ដំបង ទទួលជួបជាមួយក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារអំពីការវិនិយោគក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ អញ្ជើញទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Agribusiness Asia Group ដើម្បីពិភាក្សាការងារស្ដីពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគក្នុងខេត្ត ពាក់ព័ន្ធទៅនឹងដំណាំពោតក្នុងខេត្ត ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Agribusiness Asia Group បានលើកឡើងថា ក្រុមហ៊ុនបានធ្វើការសិក្សាអស់រយៈពេលជាង៦ខែរួចមកហើយ មុននឹងសម្រេចជ្រើសរើសខេត្តបាត់ដំបង ជាខេត្តគោលដៅរបស់ក្រុមហ៊ុន ដោយសារខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពលខ្ពស់ ដីមានជីវជាតិល្អ មានប្រព័ន្ធទឹកគ្រប់គ្រាន់ អាកាសធាតុអំណោយផល មានផ្ទៃដីធំ និងជាពិសេសជាខេត្តដែលមានទីតាំងភូមិសាស្រ្ដល្អ ជិតនឹងព្រំដែនអន្តរជាតិកម្ពុជា-ថៃជាច្រើន ដែលបង្កភាពងាយស្រួលក្នុងការនាំចេញផលិតផលពោតទៅកាន់ប្រទេសថៃផងដែរ ។ ដោយលទ្ធផលបែបនេះហើយ ទើបក្រុមហ៊ុនមានបំណងចង់ធ្វើការវិនិយោគនៅខេត្តបាត់ដំបងនេះ គួបផ្សំជាមួយនឹងតម្រូវការផ្គត់ផ្គង់ពោតមានការកើនឡើងឥតឈប់ឈរ និងមិនទាន់គ្រប់តម្រូវការនៅឡើយទេ ។

ក្រុមហ៊ុន Agribusiness Asia Group ជាក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការណ៍នៅប្រទេសអូស្រ្ដាលី និងព្រះរាជាណាចក្រថៃ ហើយជាក្រុមហ៊ុនដែលប្រើប្រាស់នូវបច្ចេកវិទ្យាពាក់ព័ន្ធនឹងផ្នែកផ្កាយរណប ដែលបច្ចេកទេសនេះអាចជួយឱ្យការដាំដុះទទួលផល៣ដងក្នុងមួយឆ្នាំ ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថ្លែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន Agribusiness Asia Group ដែលមានបំណងចង់ធ្វើការវិនិយោគលើផ្នែកដំណាំពោតនៅខេត្តបាត់ដំបង ព្រោះខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្ពស់ មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ទន្ទឹមនឹងនោះរដ្ឋាភិបាលក៏បានធ្វើការដាក់ទិសពាយ័ព្យ ជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ចំពោះការវិនិយោគនេះផងដែរ ក៏ជាផ្នែកមួយក្នុងការលើកកម្ពស់វិស័យកសិកម្មក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានការរីកចម្រើន កាន់តែទំនើប និងក៏ដូចជាបង្កើនប្រាក់ចំណូលជូនប្រជាកសិករឱ្យកាន់តែល្អប្រសើរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង