អ្នកនាំពាក្យរបស់ក្រសួងការបរទេស ច្រានចោលព័ត៌មាន បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការខកចិត្ត និងច្រានចោលអត្ថបទ ដែលបង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លៃទាំងស្រុងនូវការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។
បើតាមសេចក្តីថ្លែងការណ៍ព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស ដែលមានចំណងជើងថា [អ្នករាយការណ៍ព័ត៌មានគួរធ្វើការ ដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ]។



