**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

អាជ្ញាធរជាតិអប្សរា បើកការដ្ឋានជួសជុលរានហាល ប្រាសាទបុរាណបន្ទាយសំរែ

ភ្នំពេញ​៖ អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុលឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត។

លោក ឡុង ណារី មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាតមួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។

ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែផងដែរ។

ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង៕

អត្ថបទដែលជាប់ទាក់ទង