នគរបាលស្រុកទ្រាំង ឃាត់ខ្លួនយុវជនម្នាក់ករណីវាយបំផ្លាញទ្រព្យសម្បត្តិអ្នកជិតខាង

តាកែវ៖ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥.០០នាទីនៅភូមិតាសឹង ឃុំខ្វាវមានករណីធ្វើឱ្យខូចខាតដោយចេតនា បង្កឡើងដោយជនសង្ស័យឈ្មោះបុិ ហ៊ ភេទប្រុស អាយុ៣៣ឆ្នាំ ភូមិតាសឹង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ជនសង្ស័យបានប្រជាប់ដោយមកាំបិតក្រង៉ុកបានដើរចូលទៅផ្ទះ ជនរងគ្រោះឈ្មោះមុឹង ញន ភេទប្រុស អាយុ៥៦ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរកសិករ ជនសង្ស័យបានកាប់ម៉ូតូ កាប់កញ្ចក់បង្អួចផ្ទះ កាប់ពាងទឹក បណ្តាលអោយខូចខាត ម៉ូតូ១គ្រឿង បង្អួចកញ្ចក់ពីរផ្ទាំង បែកពាងទឹកពីរ។
បន្ទាប់មកជនសង្ស័យបានចូលទៅផ្ទះជនរងគ្រោះម្នាក់ទៀតឈ្មោះថូ យ៉ុង ភេទប្រុស អាយុ៦៧ឆ្នាំមុខរបរកសិករដែលនៅក្បែគ្នាធ្វើសកម្មភាពកាប់បែកខាប់អស់ចំនួនពីរ ដោយពុំមានមូលហេតុ ជនសង្ស័យមុខសញ្ញាប្រើប្រាស់សារធាតុញៀន។
នៅវេលាម៉ោង១៧.០០នាទីថ្ងៃទី២១.០១.២០២៣កម្លាំងផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះបុិ ហ៊ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
