**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទអត្ថាធិប្បាយ៖ ទេសចរចិនពិតជាលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា

 


ក្នុងនាមជាសង្គមស៊ីវិលមួយ នៅប្រទេសកម្ពុជា ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា លោកសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវទេសចរចិន ដែលមិនមានកំណត់ទាក់ទងនឹងការធ្វើចត្តាឡីស័ក ឬ លក្ខខណ្ឌពិសេសណាមួយ ទាក់ទងនឹងជំងឺកូវីដ១៩នោះទេ។ គាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាល ដោយលោកបានសង្កេតឃើញថា ក្នុងរយៈពេលប្រមាណ៣ឆ្នាំមកនេះ ចិនបានគោរពយ៉ាងត្រឹមត្រូវ នូវការគ្រប់គ្រងការរីករាត្បាតជំងឺកូវីដ១៩ តាមនិយាមសុខាភិបាល។
«ការបើកប្រទេស របស់កម្ពុជាឡើងវិញ ក៏ជាមួយផ្នែកធំ គឺបានមកពីការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកគោលនយោបាយ វ៉ាក់សាំងរបស់ប្រទេសចិន ក្នុងន័យនេះហើយ ដែលយើងលើកឡើងថា មិត្តរួមសុខ រួមទុក្ខជាមួយគ្នា ហើយម្យ៉ាងទៀត ទាក់ទងនឹងបញ្ហាកូវីដ១៩ សព្វថ្ងៃនេះ បណ្តាប្រទេសទាំងអស់នៅលើពិភពលោកបានលើកឡើងថា វាលែងជារបាំង លែងជាឧបសគ្គ នៅក្នុងទំនាក់ទំនង រវាងមនុស្សនិងមនុស្សតទៅទៀតហើយ»
លោកបណ្ឌិតបានលើកឡើងទៀតថា ពេលដែលទេសចរចិនអញ្ជើញមកកម្ពុជាគឺជាការចាក់បញ្ជូលបន្ថែមទៀត នូវមូលធនជូនដល់សេដ្ឋកិច្ចរបស់កម្ពុជា និងជាការចូលរួមស្តារ ពង្រឹង និងពង្រីកខឿនសេដ្ឋកិច្ចកម្ពុជា ព្រមទាំងជាការជំរុញ និងលើកទឹកចិត្តដល់ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដោយផ្ទាល់ និងដោយប្រយោល នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ លោក យឹម អធិស័ក្តិ ជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា «ខ្ញុំគិតថា ទេសចរចិនពិតជាបានចូលរួមចំណែក ទៅលើការអភិវឌ្ឍប្រទេសច្រើន ជាក់ស្តែងយើងឃើញថា ពេលដែលទេសចរចិនចូលមក (កម្ពុជា) គឺបានចូលរួមសម្រួលទុក្ខលំបាក លើគ្រប់វិស័យ ទាំងដោយផ្ទាល់ និងដោយប្រយោល ដោយផ្ទាល់ ដូចជាវិស័យទេសចរណ៍ មានតម្រូវការអ្នកបដិសណ្ឋារកិច្ច ឬ អ្នកមគ្គុទេសចរណ៍ ដែលអនុញ្ញាតឲ្យទីផ្សារនៃវិស័យទេសចរណ៍ ដំណើរការ ហើយក៏ដូចជា អនុញ្ញាតឲ្យពួកខ្ញុំ ដែលជានិស្សិត អាចធ្វើការបន្តការសិក្សាលើជំនាញមួយត្រឹមត្រូវ ហើយមានប្រភពទីផ្សារច្បាស់លាស់ ដែលអាចជួយសម្រួលជីវភាពរបស់ពួកខ្ញុំ កាន់តែធូរស្បើយមួយចំណែក ក៏ដូចជា ចូលរួមក្នុងការកសាងប្រទេសរបស់យើងឲ្យកាន់តែរីកចម្រើន តាមរយៈការទាញយកលំហូរចូលនៃការចូលមកធ្វើទេសចរណ៍ និងទស្សនា របស់ជនជាតិចិន»
ទាំងលោក បណ្ឌិត ជាមុនីឫទ្ធិ និង និស្សិត យឹម អធិស័ក្តិ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនបែបនេះ អំឡុងកម្មវិធីបាឋកថាក្រោមប្រធានបទ «រួមរស់តាមបណ្ដោយទន្លេតែមួយ រួមគ្នាសាទរឆ្នាំថ្មី ប្រពៃណីចិន» កាលពីពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនដែរថា ក្នុងចំណោមទេសចរទាំងអស់លើពិភពលោក ទេសចរចិនគ្របដណ្តប់ ជិត២០ភាគរយ ដូច្នេះ ការចេញទៅក្រៅប្រទេសរបស់ទេសចរជនជាតិចិន គឺជាការជួយដល់ដំណើរការសេដ្ឋកិច្ច លើពិភពលោកទាំងមូល។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ កម្ពុជារំពឹងខ្ពស់ថា នឹងទទួលទេសចរចិន ប្រហែលជា ជាង១លាននាក់ និងរំពឹងថា ទទួលបានជាង២លាននាក់ នៅឆ្នាំ២០២៤ និង នៅឆ្នាំ២០២៥ ទទួលបានទេសចរចិន យ៉ាងតិច ៣.៥លាន ឬ ៤លាននាក់។
«សម្រាប់កម្ពុជា យើងរីករាយមែនទែន ក្នុងការត្រៀមទទួលស្វាគមន៍ ដល់ទេសចរចិននេះ»។
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជារូបនេះក៏បានវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាត្បាតកូវីដ១៩របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង