ឯកឧត្តម ស្លេះ ពុនយ៉ាមុីន អញ្ជើញប្រគល់ថវិកាជូនក្រុមប្រឹក្សាឃុំបឹងព្រួល ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្រ្តខេត្តកំពង់ចាម និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម រួមដំណើរដោយឯកឧត្តមអភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាម ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណ:អភិបាលក្រុង លោកក្រុមប្រឹក្សាក្រុង លោកអភិបាលរងស្រុកកងមាស និងសហការី នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៣ បាននាំយកថវិកាចំនួន ២,៥០០,០០០ រៀល ប្រគល់ជូនលោកប្រធានក្រុមប្រឹក្សាឃុំបឹងព្រួលដើម្បីចាក់ដីក្នុងបរិវេណសាលារៀនឥស្លាម ស្ថិតក្នុងភូមិវិហ៊ារក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕
