**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖​ កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ ផ្តល់ឱកាសពេញលេញដល់កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រែកត្នោត បានលើកឡើងថា កត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលកម្ពុជាមានរយៈពេល ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសពេញលេញដល់ កម្ពុជាក្នុងការកសាងនិងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់ក្នុងភាពសុខសាន្ត និងសុខដុមរមណីយ កម្មសង្គម។

ឯកឧត្ដមបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសចូលរួមជាអធិបតីវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

វេទិកាសាធារណៈដែលរៀបចំឡើងដើម្បីចូលរួមតាមដានការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចូលរួមដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធភាព មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបជាង ១០០នាក់ ដោយក្រុមការងារបានចូលរួមដោះស្រាយនិងឆ្លើយតបនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានចាកចេញពីប្រទេសដែលមានសង្គ្រាមរ៊ាំរ៉ៃមកជាប្រទេសមានសុខសន្តិភាពពេញលេញក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កេរ្តិ៍ឈ្មោះនិងកិត្យានុភាពជាតិខ្មែរល្បីរន្ទឺនៅលើពិភពលោក។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារថែរក្សាសុខសន្តិភាព ស្ថិរភាពនយោ បាយដែលកម្ពុជារកបានដោយពិបាកនេះឱ្យស្ថិតស្ថេរគង់វង្សជាអមតៈសម្រាប់ជាប្រយោជន៍មនុស្សរាប់ជំនាន់តទៅមុខទៀត ដោយប្រកាសប្រឆាំងដាច់ខាតក្រុមក្បត់ជាតិ ៣ ជំនាន់ដោយមិនអនុញ្ញាតឱ្យមានការបំផ្ឦិចបំផ្លាញសុខសន្តិភាពនេះឡើយ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែង អំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ជាពិសេសផ្តល់ជំនឿទុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ ក្នុងបម្រើប្រជាពលរដ្ឋ ដឹកនាំ អភិវឌ្ឍប្រទេស ហើយគ្មានគណបក្សណាមួយអាចមកជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយក្នុងការការពារថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិនិងប្រជាជន។

ឯកឧត្តមបានរំឭកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម បញ្ចប់សង្គ្រាម នាំយកសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា ហើយការលះបង់នេះបានធ្វើឱ្យប្រជាជនរស់ក្នុងភាពសុខសាន្ត និងការអភិវឌ្ឍ។

នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាដើម្បីតបស្នងចំពោះសេចក្តីទុកចិត្តនិងការគាំទ្ររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ប្រកបដោយការទទួលខុសត្រូវ ក្នុងការបម្រើប្រជាពលរដ្ឋជាពិសេសសម្រាប់មន្ត្រីមូលដ្ឋានបានខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ អភិវឌ្ឍឃុំសង្កាត់ឱ្យមាន ការរីកចម្រើនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្តកំពត។

ឯកឧត្តមបានថ្លែងថាសមិទ្ធិផលទាំងឡាយដែលសម្រេចបាននេះកើតឡើងក្រោមដំបូលនៃសុខសន្តិភាព និងការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ចំពោះរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង