**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

លោកសិទ្ធិ ឡោះ ៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានសង្រ្គោះជីវិតប្រជាជនម្ពុជា ឲ្យមានរួចផុតពីក្រញ៉ាំបិសាចប៉ុលពត

ភ្នំពេញ​៖​ លោកសិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការនៃគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការបក្សមូលដ្ឋានខ.២៧ ចុះមូលដ្ឋានស្រុកស្វាយចេក បានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានសង្រ្គោះជីវិតប្រជាជនម្ពុជាគ្រប់រូប ឲ្យមានជីវិតរស់រៀនសារជាថ្មីរួចផុតពីវាលពិឃាតនៃក្រញ៉ាំបិសាចបនប្រល័យពូជសាសន៍ប៉ុលពត ហើយកំណើតទី២នេះ គឺប្រជាជនកម្ពុជាគ្រប់រូបមានអាយុ៤៤ឆ្នាំហើយមកទល់បច្ចុប្បន្ននេះ។

ការថ្លែងនេះក្នុងឱកាសដែលលោកសិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា(១៩៧៩-២០២៣)និងពិធីប្រកាសបញ្ចូលសមាជិក គណប្សប្រជាជនកម្ពុជា ចំនួន១២៥រូប តាមសេចក្តីសម្រេចលេខ០០៤/២២ សសរ.គបឃតប របស់គណៈកម្មាធិការនៃគណបក្សឃុំតាបែន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ។

ពិធីនេះក៏មានការចូលរួមពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការអចិន្ត្រៃគណបក្សស្រុក លោក ដា ទឹង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃគណបក្សស្រុកស្វាយចេក និង អស់លោក ក្រុមការងារខ.២៧ ចុះមូលដ្ឋានឃុំ ភូមិនៃឃុំតាបែនផងដែរ។

នាឱកាសនោះ លោកសិទ្ធិ ឡោះ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សប្រជានកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកា ពុទ្ធសាសនូបឧបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋនិងប្អូនៗយុវជន ដែលបានស្ម័គ្រចិត្តចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា នាពេលនេះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទាំងអស់គ្នា ។មួយវិញទៀតចំពោះបងប្អូន យុវជន ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬ អត្តសញ្ញាណប័ណ្ណជិតហួសសុពលភាពនិងអស់សុពលភាពសូមទៅបំពេញទិន្ន័យផ្តល់អតយ្តសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នា នៅអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង០៩ និយាយជារួមនិងនិយាយដោយឡែក ស្រុកស្វាយចេក នៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ព្រោះអត្តសញ្ញាណប័ណ្ណនេះ គឺមានអត្ថប្រយោជន៍សំខាន់ណាស់ សម្រាប់បំរើឲ្យការងាររដ្ឋបាល ក្នុងការដោះស្រាយរាល់តម្រូវការក្នុងជីវភាពរស់នៅ ពិសេសគឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខនេះ ។

លោកប្រធានក្រុមការងារបានគូសបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃជ័យជម្នះ៧មករា បានផ្តល់ឱកាសឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុងនៅចុងឆ្នាំ១៩៩៨  ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស យើងបានជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក  នាំប្រទេសជាតិចេញផុតពីគ្រោះប្រល័យពូជសាសន៍ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រមទាំងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនាំមកនូវឯកភាពជាតិ ទឹកដី រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ពួកឧទ្ទាមបង្កើតបាននូវសន្តិភាព និតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាទៀងទាត់ ដោយទទួលបានការគាំទ្រ និងសាទរពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ មួយវិញទៀតបានទប់ស្កាត់ការឆក់យកអាយុជិវិតប្រជាពលរដ្ឋបានមកវិញពីក្រញាំមច្ចុរាជកូវីដ-១៩ បន្តការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យលើកកម្ពស់បាននូវជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋ ។

បន្ទាប់មកគណៈអធិបតីក៏បានចែកជូនវត្ថុអនុស្សាវរីយ៍ មានសារុងម្នាក់០១និងថវិកាម្នាក់១ម៉ឺនរៀល ដល់សមាជិក សមាជិកាប្រកាសបញ្ចូលថ្មី ដែលជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សប្រជានកម្ពុជា ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកា ពុទ្ធសាសនូបឧបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង