ព្រះមហាក្សត្រ ទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងឧត្តមសេនីយ៍ឯក ដួង ហេង ជាអនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ឯក ដួង ហេង ជាអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ បន្ថែមលើមុខងារបច្ចុប្បន្ន។
បច្ចុប្បន្ននេះ លោកឧត្តមសេនីយ៍ឯក ដួង ហេង មានតួនាទីជាមេបញ្ជាការរងកងអង្គរក្សផងដែរ៕
