**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឯកឧត្តម លន់ លឹមថៃ អញ្ជើញចូលរួមពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យល្វា

ភ្នំពេញ៖ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណ:កម្មការទី៣ នៃរដ្ឋសភា រួមដំណើរដោយ​ លោក មាស ទួក ប្រធានក្រុមប្រឹក្សាស្រុកព្រៃឈរ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការដឹកនាំ ក៏ដូចជាបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទទួលបាននូវចំណេះដឹងបានយ៉ាងល្អប្រសើរ។

លើសពីនេះ​ ឯកឧត្តម លន់ លឹមថៃ ក៏បានលើកឡើងដែរថា ការបើកសាលារៀនអោយមានដំណើរការប្រកបដោយសុវត្ថិភាព​ និងភាពងាយស្រួលសព្វបែបយ៉ាងដូចសព្វថ្ងៃនេះ​ វាកើតចេញពីកត្តានៃសុខសន្តិភាព ហើយជាពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីត១៩នេះតែម្តងគឺវាបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសិក្សាអប់រំ តែក្រោមការដឹកនាំដ៏ល្អ និងឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោបានធ្វើអោយប្រទេសយើងមានការបើកដំណើការសាលាអោយសិស្សានុសិស្សរបស់យើងបានរៀនសូត្រជាធម្មតាទ្បើងវិញដោយគ្មានការព្រួយបារម្ភ និងធ្វើអោយប្រទេសមួយនេះកាន់តែមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើអោយលោកគ្រូអ្នកគ្រូក៏ដូចជាគណ:គ្រប់គ្រងសាលាត្រូវចេះសាមគ្គីគ្នាធ្វើយ៉ាងណាខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្សអោយទួលបាននូវចំណេះដឹងដែលប្រកបដោយប្រសិទ្ធភាព ជាពិសេសអប់រំអោយយុវជនរបស់យើងក្លាយជាគ្រាប់ពេជ្យដ៏មានតម្លៃសម្រាប់សង្គមជាតិទាំងមូល។ នាឱកាសនោះផងដែរឯកឧត្តម លន់ លឹមថៃ ក៏បានផ្ត់ល់ជូនដល់លោកគ្រូអ្នកគ្រូចំនួន៧៦នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺនរៀល ផ្តល់ជូនដល់សិស្សានុសិស្សចំនួន៨០០នាក់ក្នុងម្នាក់ៗទទួលបានសៀវភៅ២ក្បាលប៊ិច១ដើមផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង