**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ស្វាគមន៍យ៉ាងកក់ក្តៅ និង គាំទ្រពេញទំហឹងចំពោះដំណើរភាពយន្តចិនកម្ពុជា ដ៏ឆ្នើម លើកទី៦



មានសាធារណជន ជិត៦០០នាក់បានចូលរួមទស្សនា ភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម លើកទី៦ ក្នុងពេលចាក់បញ្ចាំងភាពយន្តល្អៗ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ជាប់ៗគ្នា  កាលពីរាត្រីថ្ងៃទី២៧ និង ២៨ ខែធ្នូ ឆ្នាំ២០២២។

ជំនួសមុខឲ្យអាជ្ញាធរ ក៏ដូចជា យុវជន ជាពិសេស ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ត្រឡាច លោក សន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំស្រុក ក្នុងពេលចាក់បញ្ចាំង កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា លោក មានសេចក្តីសប្បាយរីករាយ ក្នុងការស្វាគមន៍វត្តមានដំណើរភាពយន្តចល័តចិនកម្ពុជា នាឱកាសនេះ ដែលមានការផ្សព្វផ្សាយ យ៉ាងទូលំទូលាយ នៅក្នុងស្រុកកំពង់ត្រឡាច រីករាយដោយសារតែនេះគឺជាលើកដំបូងហើយ ដែលភាពយន្តចល័តចិនកម្ពុជាបានចាក់បញ្ចាំង នៅលើទឹកដី ស្រុកកំពង់ត្រឡាច។

ក្នុងនាមរដ្ឋបាលស្រុក និង សសយក លោកសូមគាំទ្រពេញទំហឹងចំពោះទស្សនីយភាពនៃភាពយន្តដែលបានចាក់បញ្ចាំង ហើយក៏ជាមោទនភាព ក្នុងការគាំទ្រ។ លោកបន្តថា តាមរយៈការទស្សនាភាពយន្តនេះ ប្រជាពលរដ្ឋបានយល់ច្បាស់អំពីវប្បធម៌របស់ប្រទេសចិន ដែលជាវប្បធម៌មួយដ៏មានវ័យ ដ៏ចំណាស់ និងយូរលង់នៅលើពិភពលោក ដែលមានភាពស្រដៀងគ្នា នៅកម្ពុជា ក៏ដូចជា តំបន់អាស៊ីតែម្តង។

« បាទ ខ្ញុំសង្ឃឹមថា ក្រោយពីការចាក់បញ្ចាំងនេះទៅ សូមសង្ឃឹមថា ថ្ងៃក្រោយ នឹងមានទស្សនីយភាពភាពយន្តចល័តរបស់កម្ពុជានិងចិននេះ នឹងមកបញ្ចាំង នៅលើទឹកដី នៃស្រុកកំពង់ត្រឡាច ម្តងទៀត»

ក្រោយពីបាននឿយហត់ពីការសិក្សា យុវតី គឿង ពិសី រៀនថ្នាក់ទី១២ នៅវិទ្យាល័យកំពង់ត្រឡាច ដែលបានចូលរួមទស្សនាភាពយន្ត នាពេលនោះដែរ បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា កញ្ញាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះមានការនាំយកភាពយន្តមកបញ្ចាំងនៅជាប់ផ្ទះបែបនេះ បង្កភាពងាយស្រួលក្នុងការទស្សនា ដូច្នេះ កញ្ញាចង់ឲ្យមានការចាក់បញ្ចាំងភាពយន្តនៅក្បែរផ្ទះបែបនេះ លើកក្រោយៗទៀត ដោយសារតែពេលចង់មើលកុន គឺមិនបាច់ចំណាយពេលវេលា និងថវិកា ទៅទស្សនា នៅតាំងឆ្ងាយៗនោះ។
«ចូលចិត្តមើលរឿងចិន ដោយសារតែខ្ញុំចង់ចេះភាសាចិន ហើយណាមួយ រឿងចិនគឺល្អមើល អាចស្វែងយល់ពីវប្បធម៌បានច្រើនដែរ ដូចជា ការរស់នៅ ការស្លៀកពាក់ និង វប្បធម៌ផ្សេងៗ និយាយទៅ យើងបានស្វែងយល់ជាច្រើន»។

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំងបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា រដ្ឋបាលខេត្ត សូមគាំទ្រពេញទំហឹងចំពោះវត្តមានរបស់ដំណើរភាពយន្តចល័តចិនខ្មែរនេះ ហើយសង្ឃឹមថា នឹងមានបន្តទៀត ក្នុងខេត្តកំពង់ឆ្នាំង នៅលើកក្រោយៗទៀត។

«សម្រាប់ខេត្ត យើងខ្ញុំ ខ្លួនខ្ញុំផ្ទាល់ និងប្រជាពលរដ្ឋមានការសប្បាយរីករាយ ព្រោះនេះគឺជាទស្សនីភាពមួយធ្វើការឆ្លុះបញ្ចាំងការវិវឌ្ឍនៃផ្នែកគំនិតមួយទៀត ដែលយើងខ្ញុំទាំងអស់គ្នា គិតថា មានការគាំទ្រចំពោះសកម្មភាព នៃការបញ្ចាំង ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងរបស់យើងខ្ញុំនេះ បាទ»។

សូមបញ្ជាក់ថា បន្ទាប់ពីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដំណើរភាពយន្តចល័តចិនកម្ពុជា លើកទី៦ បាននាំយកភាពយន្តល្អៗ ទៅចាក់បញ្ចាំងនៅទីតាំងនានា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។
សម្រាប់ទីតាំងស្រុកកំពង់ត្រឡាច មានការចាក់បញ្ចាំង ភាពយន្តចិន រឿងដំណើរនៃប្រាក់ និងភាពយន្តខ្មែរ រឿង វិញាណ ទីងមោង ក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ ពីប្រជាពលរដ្ឋ យុវជន យុវនារី យ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

 

អត្ថបទដែលជាប់ទាក់ទង