សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលនិយាយថា កម្ពុជាចេះតែក្រទៅៗ ជាការប្រមាថ និងមើលងាយជាតិសាសន៍ខ្លួនឯង

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អ្នកដែលនិយាយថា កម្ពុជាចេះតែក្រទៅៗ គឺជាការប្រមាថ និងមើលងាយចំពោះជាតិសាសន៍ខ្លួនឯង ។
ពាក់ព័ន្ធបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានចោទសួរទៅអ្នកដែលលើកឡើងថា កម្ពុជាចេះតែក្រទៅៗ តើហ៊ានស្បថទេ? ៕
