**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ជនមានពិការភាព និងអតីតយុទ្ធជន នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានកិត្តិយស សមាគមមូលនិធិមនុស្សចាស់ខេត្ត អមដោយក្រុមការងារ និងអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ ជនមានពិការភាព និងអតីតយុទ្ធជន នៅភូមិបឹងជម្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

ក្នងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំកាផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលជាតិពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជានិច្ច ដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាប្រជាពលលរដ្ឋដែលកំពុងរស់នៅតំបន់បឹងជង្រុកតេជោឈ្នះឈ្នះ ជាពិសេសយកចិត្តទុកដាក់ដល់មនុស្សវ័យចាស់ និងជនមានពិការភាពនៅក្នុងរដូវត្រជាក់នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោតសសើរចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ចំពោះការចូលរួមថែរក្សា ការពារសន្តិភាព និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយមនុស្សវ័យចាស់ និងកម្មវិធីជួយដល់អតីតយុទ្ធជន មន្រ្តីរាជការស៊ីវិលចូលនិវត្តន៍ ច្បាប់ការពារ និងលើកម្ពស់ជនមានពិការភាព ជំនួយសង្គមក្នុងអំឡុងកូវីដ១៩ ជំនួយសង្គមដល់គ្រួសារមានហានិភ័យដោយសម្ពាធអតិផរណា និងគ្រួសារដែលទទួលរងប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់ជាដើម ។ល។

កម្មវិធីទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីធានគុណភាព សុខុមាលភាពមនុស្សចាស់ និងជនមានពិការភាព ដើម្បីចូលរួមជួយសង្គមជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានណែនំាដល់អាជ្ញាធរ សមត្ថកិច្ចទាំងអស់ត្រូវបន្តថែរក្សា ការពារសន្តិភាព និងត្រូវបន្តជួយគាំទ្រដល់មនុស្សវ័យចាស់ និងជនមានពិការភាព ព្រមទាំងផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរថែមទៀត។ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានផ្តល់អំណោយ និងថវិកាជូនដល់ មនុស្សវ័យចាស់ និងជនមានពិការភាពចំនួន៣៤៣នាក់ និង ក្រុមការងារអភិវឌ្ឍបឹងជង្រុក ក្រុមការងារកងកម្លាំង.ប្រជាការពារភូមិតេជោឈ្នះឈ្នះ, អនុសាខា និងសាខាបក្សភូមិ, ក្រុមគ្រូពេទ្យ, លោកគ្រូ អ្នកគ្រូ, យុវជនសម្ពន្ធស្រលាញ់សន្តិភាព សឹករងស្រុក, នរគបាលស្រុក អាវុធហត្ថស្រុក៕

 

អត្ថបទដែលជាប់ទាក់ទង