ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណ:កម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស

ភ្នំពេញ៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណ:កម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានគោលបំណងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស នឹងបន្តអនុវត្តការងារចំពោះកិច្ច
-ជំរុញវិធានការផ្សព្វផ្សាយ អប់រំជាប្រចាំ តាមគ្រប់មធ្យោបាយ គ្រប់រូបភាព គ្រប់មជ្ឈដ្ឋាន ពិសេស តាមរយៈការធ្វើវេទិកាសាធារណៈ(ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព)។
-ចាត់វិធានការបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្មានការលើកលែង។
-ពង្រឹងការស្រាវជ្រាវ ស៊ើបអង្កេតបង្រ្កាបឲ្យមានប្រសិទ្ធភាពខ្ពស់។
-បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសង្គ្រោះជនរងគ្រោះ ស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលមានការពាក់ព័ន្ធ។
-អនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់លើទីតាំង និងបុគ្គលដែលត្រូវបានរកឃើញ ថាជាប់ពាក់ព័ន្ធ នឹងបទល្មើស ។
-ធ្វើការវាយបក និងឆ្លើយតបទាន់ពេលវេលារាល់ការផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់និង
ស្នើ ឱ្យកែតម្រូវចំណុចដែលផ្ទុយពីការពិត។
-បន្តសហការត្រួតពិនិត្យ និងរៀបចំរបៀបរៀប រយនៅតាមបណ្តាទីតាំង ដែលមានការប្រមូលផ្តុំ ការ ស្នាក់នៅការធ្វើអាជីវកម្ម និងការប្រើប្រាស់កម្លាំងពលកម្មជនបរទេស៕
