**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

បទវិភាគ៖ប្រទេសចិនបានប្រគល់វិញ្ញាសារប្រឡងដែលតម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បងបន្ទាប់ពីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អស់រយៈពេលបីឆ្នាំ

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលចិនបានកែសម្រួលឱ្យប្រសើរឡើងនូវវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបូករួមទាំងខ្លឹមសារក្នុង១០វិស័យដូចជា កំណត់តំបន់ហានិភ័យដោយចំគោលដៅនិងវិទ្យាសាស្ត្រ កែលម្អវិធីធ្វើចត្តាឡីស័កនិងពន្លឿនការចាក់វ៉ាក់សាំងឱ្យមនុស្សចាស់ជរាជាដើម ។ ការដាក់ចេញ “វិធានការថ្មីចំនួន១០” គឺមានគោលបំណងបន្តលើកកម្ពស់កម្រិតចំគោលដៅនិងវិទ្យាសាស្ត្រនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់របស់ជំងឺកូវីដ១៩ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។
បច្ចុប្បន្ននេះ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសកលជាច្រើនសុទ្ធតែបង្ហាញថា បើប្រៀបធៀបនឹងវីរុសកូវីដ១៩ក្នុងគ្រាដំបូងនៃការផ្ទុះជំងឺកូវីដ១៩ ភាពចម្លងវីរុសអូមីក្រុង ត្រូវបានកាត់បន្ថយយ៉ាងច្បាស់លាស់ ។ ក្នុងនាមជាប្រទេសមួយដែលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មុនគេបង្អស់ បច្ចុប្បន្ននេះ អត្រាចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៃមនុស្សទាំងអស់របស់ប្រទេសចិនបានលើសពី៩០ភាគរយ ដែលបានបង្កើតរបងស៊ាំនឹងរោគដ៏រឹងមាំ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនសន្សំបានបទពិសោធន៍ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសជាបន្តបន្ទាប់ សមត្ថភាពសិក្សាស្រាវជ្រាវឱសថ ព្យាបាលជំងឺនិងធានាសម្ភារៈត្រូវបានបង្កើនឡើងយ៉ាងច្បាស់លាស់ ហើយប្រជាជនចិនក៏មានអាកប្បកិរិយាកាន់តែស្ងៀមស្ងាត់ចំពោះវីរុសផងដែរ ។ ដូច្នេះអាចឃើញថា ប្រទេសចិនទទួលបាននូវ “ដំណាក់កាលបង្អួច”ដ៏គន្លឹះនៃការកែលម្អគោលនយោបាយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
បើមើលពីក្របខ័ណ្ឌពិភពលោក ពេលប្រទេសឬតំបន់ណាមួយបន្ធូរបន្ថយគោលនយោបាយស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាសន្សឹមៗ សឹងតែទាំងអស់នឹងលេចចេញបញ្ហាដូចជាករណីឆ្លងកើនឡើងជាច្រើនលើសលប់និងកង្វះខាតធនធានព្យាបាលជំងឺជាដើម ។ រដ្ឋាភិបាលចិនអំពាវនាវឱ្យបង្កើនការចាក់វ៉ាក់សាំងរបស់មនុស្សគ្រប់រូប ជាពិសេសគឺមនុស្សចាស់ជរា ទាមទារឱ្យទីក្រុងមួយចំនួនពន្លឿនការបំពេញបន្ថែមប្រព័ន្ធជួយសង្គ្រោះនិងព្យាបាលជំងឺដោយចែកជាថ្នាក់នីមួយនិងគូសបញ្ជាក់ថា បង្កើនការផ្គត់ផ្គង់ឱសថនិងត្រៀមបម្រុងធនធានវេជ្ជសាស្ត្រជាដើម ការធ្វើបែបនេះមិនត្រឹមតែដើម្បីសមស្របនឹងសំណូមពរនៃស្ថានការណ៍ថ្មីក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ឆ្លងកាត់“ដំណាក់កាលអន្តរកាល”នៃការកែលម្អគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញពីបំណងដើមជាប់រហូតមករបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩គឺ តម្កល់ទុកប្រជាជនជាអាទិភាពនិងតម្កល់ទុកអាយុជីវិតជាចម្បង ។
ដោយសារទទួលបានផលប្រយោជន៍ពីការរៀបចំចាត់ចែងប្រកបដោយប្រសិទ្ធភាពនូវការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចរបស់ចិនបានឡើងដល់៨,១ភាគរយ ដែលបានកាន់ចំណាត់ថ្នាក់ឈានមុខក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗលើពិភពលោក។ ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ ទំហំសរុបនៃការនាំចេញនាំចូលរបស់ចិនបានកើនឡើង៩,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ដែលបានគាំពារយ៉ាងខ្លាំងនូវស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ។
បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩នៅមិនទាន់បញ្ចប់នៅឡើយទេ នៅតែត្រូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដដែល ។ ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព និងប្រកាន់ខ្ជាប់ការកែឱ្យប្រសើរឡើងនូវគោលនយោបាយដោយចំគោលដៅនិងវិទ្យាសាស្ត្រតាមសភាពការណ៍ជាក់ស្តែង នេះគឺជា “ការប្រែប្រួល”និង “មិនប្រែប្រួល”នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ចិន ។ បោះជំហានឆ្ពោះទៅមុខតាមផ្លូវនេះ ប្រទេសចិននឹងកាន់តែខិតជិតជ័យជម្នះចុងក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង