**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

សម្ដេចក្រឡាហោម អំពាវនាវឲ្យពលរដ្ឋបន្តចូលរួម ថែរក្សាការពារសុខសន្តិភាព និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព បន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំកូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្នុងពិធីសំណេះសំណាល និងសម្ភោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សារបស់ វិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង​ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជន និងសិស្សានុស្សិសទាំងអស់ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានបន្ថែមថា ស្រុកបវេល មានអគារសិក្សាល្អ គ្រូល្អ កម្មវិធីអប់រំល្អ ជាមួយការខិតខំរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការសិក្សារៀនសូត្រ ហើយសម្ដេចសង្ឃឹមថា ធនធានមនុស្សក្នុងស្រុកបវេល នឹងកាន់តែអភិវឌ្ឍរីកចម្រើនថែមទៀត ដើម្បីអនាគតរុងរឿងរបស់សិស្សានុសិស្សដោយផ្ទាល់ ក្រុមគ្រួសារ ក៏ដូចជាភូមិ ឃុំ និងប្រទេសជាតិ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៅកាន់អង្គពិធីអំពីប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ ការប្រកួតប្រជែងខាងនយោបាយ យោធា សេដ្ឋកិច្ច រវាងប្រទេសមហាអំណាច បញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រែប្រួលអាកាសធាតុដែលក្នុងនោះបញ្ហាអាកាសធាតុនេះ បានបណ្ដាលឱ្យស្រុកបវេល និងក្រុងស្រុកផ្សេងទៀតនៃខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។

សម្ដេចបន្តថា ដើម្បីដោះស្រាយវិបត្តិ និងបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសេដ្ឋកិច្ចតាមរយៈការជួយគាំពារដល់រោងចក្រ សហគ្រាស និងកម្មករដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺកូវីដ-១៩ ការសម្របសម្រួល និងអន្តរាគមន៍រក្សាតម្លៃស្រូវអង្ករ ការដាក់ចេញវិធានការគាំពារសង្គម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាក្រីក្រ និងវិធានការជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ជាក់ស្ដែងសម្ដេចតេជោ បានអញ្ជើញចុះស្វែងយល់ការលំបាក ចែកស្រូវពូជ និងអំណោយផ្សេងៗដល់ពលរដ្ឋរងគ្រោះធ្ងន់ធ្ងរ។

តាមរយៈវិធានការនានាដូចបានលើកឡើងមកនេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ បានទប់លំនឹងសេដ្ឋកិច្ចជាតិ មានលទ្ធភាពជួយសម្រាលការលំបាករបស់ពលរដ្ឋឆ្លង និងជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២២ ដែលរំពឹងថា អាចសម្រេចបាន ៥,៦ ភាគរយ។ សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលនៅតែមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ផ្ដល់ប្រាក់ខែជូនមន្រ្តីរាជការ និងទំលាក់ថវិកាមករដ្ឋបាលថ្នាក់ក្រោមជាតិជាទៀងទាត់។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានរបស់កម្ពុជាកាលពីពេលថ្មីៗនេះ និងបន្ថែមថា ជោគជ័យនេះបង្ហាញពីឋានៈ និងភាពស្មើមុខស្មើមាត់របស់កម្ពុជា ជាមួយប្រទេសនានាលើឆាកអន្តរជាតិ ពិសេសការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសាកលោក ដែលជាការលើកកិត្តិយសជាតិលើឆាកអន្តរជាតិ។ សម្ដេចបន្ថែមថា សមិទ្ធផលដូចបានបញ្ជាក់មកនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ។
ទន្ទឹមនេះ សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថែរក្សា និងការពារសុខសន្តិភាព បន្តរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម តាមរយៈការអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសការលុបបំបាត់គ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំកូនចៅ និងសមាជិកក្រុមគ្រួសារកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។

សម្ដេចក៏បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅខែកក្កដា ឆ្នាំ២០២៣ ហើយប្រសិនបើអត្តសញ្ញាណបណ្ណជិតផុតសុពលភាព ឬហួសសុពលភាព សូមទំនាក់ទំនងមកអាជ្ញាធរឃុំ សង្កាត់ ដើម្បីបំពេញបែបបទធ្វើអត្តសញ្ញាបណ្ណថ្មីសម្រាប់បម្រើឱ្យការបោះឆ្នោត និងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សម្ដេចក៏ណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមគោរពអនុវត្តទៅតាមច្បាប់បោះឆ្នោត ដើម្បីរួមគ្នាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ។សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ខិតខំបំពេញតួនាទីភារកិច្ច និងការទទួលខុសត្រូវឱ្យបានល្អក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ធ្វើជាគម្រូល្អក្នុងការបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយគ្មានការប្រកាន់បក្សពួក និងនិន្នាការនយោបាយ។ សម្ដេចក៏បានទាញការចាប់អារម្មណ៍មេឃុំ ចៅសង្កាត់ និងស្មៀន ត្រូវខិតខំពង្រឹងគុណភាពនៃការបំពេញការងារ ដើម្បីធានាឱ្យការផ្ដល់សេវាផ្សេងទៀតក្នុងមូលដ្ឋានមានភាពល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង