ឯកឧត្តម ស៊ូ សុជាតិ អញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អាគារសាលាមតេ្តយ្យសិក្សាទួលត្នោត ស្ថិតនៅក្នុង ឃុំគគីរ ស្រុកកៀនស្វាយ

ភ្នំពេញ៖ ឯកឧត្តម ស៊ូ សុជាតិ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរត្ន័ នៅព្រឹកថ្ងៃសុក្រទី៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញក្រុងពាលីបើកការដ្ឋានសាងសង់អាគារសាលាមតេ្តយ្យសិក្សាទួលត្នោត ស្ថិតនៅក្នុង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពិធីខាងលើនេះក៏មានការចូលរួមពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ លោកមេឃុំ គគីរ មុត សារិទ្ធ លោកគ្រូ អ្នកគ្រូ សិស្សានុស្ស និងអាណាព្យាបាលសិស្សដើម្បីជាប្រយោជន៍លើកវិស័យអប់រំក្នុងមូលដ្ឋានភូមិ ឃុំ៕
