ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យដំឡើងឋានៈ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ៥រូប មានឋានៈស្មើរដ្ឋមន្ត្រី

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងឋានៈ ដល់នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ៥រូប មានឋានៈស្មើរដ្ឋមន្ត្រី។

