ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់សន្លឹកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញកាត់សន្លឹកវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២០២២ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ឆ្នាំនេះ ការប្រឡង មានសភាពហ្មត់ចត់ និងមានដំណើរការប្រកបដោយប្រសិទ្ធភាព ដោយរំពឹងថាទទួលបានគុណភាពល្អប្រសើរ ព្រោះដោយសារមានការចូលរួមពីគ្រប់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ រួមនឹងសមាគម និងអង្គការសង្គមស៊ីវិលជាអ្នកសង្កេតការណ៍។
ក្នុងនាមអភិបាលខេត្ត ឯកឧត្តម ខូយ រីដា បានជូនពរក្មួយៗទាំងអស់ ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ សូមទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ៕