សម្តេចតេជោ៖ ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា បានគូសរំលេចថា ពេលចាប់ផ្តើមរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបានរងការប្រមាថខ្លាំងណាស់ពីបណ្តាញព័ត៌មានអន្តរជាតិ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ទាក់ទិនបញ្ហានេះ ក្នុងឱកាសអញ្ជើញ ប្រារព្ធពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea
(Cambodia) របស់ជប៉ុន នៅកម្ពុជា នាថ្ងៃទី១ ធ្មូនេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើពួកគេមានការខ្មាសអៀនទេ ពេលកម្ពុជា ទទួលបានជោគជ័យលើការ ប្រយុទ្ធប្រឆាំងលើជំងឺកូវីដ។
សម្ដេចតេជោ ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការិនី ទាំងអស់ដែលចូលរួម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ ៕