ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយពីគោលការណ៍ពាក់ព័ន្ធមួយចំនួន ក្នុងការផ្លាស់ប្ដូរលំនៅឋាន

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នារសៀលថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលដល់ប្រជាពលរដ្ឋចំនួន៦១គ្រួសារ ដើម្បីធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់ ស្ដាប់ពីសំណូមពរ និងធ្វើការផ្សព្វផ្សាយអំពីគោលការណ៍មួយចំនួន ក្នុងការផ្លាស់ប្ដូរលំនៅឋាន ពីទីតាំងសំណង់មិនរៀបរយរបស់ប្រជាពលរដ្ឋទៅរស់នៅទីតាំងគម្រោង៦១ឡូតិ៍ ដែលស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង៕
