**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ**ធ្វើអាជីវកម្ម​យ៉ាង​ស៊ី​ជម្រៅ​នៅ​ប្រទេស​ចិន៖ហេតុ​អ្វី​បាន​ជា​”ខ្សែ​សង្វាក់​ចិន”បាន​ក្លាយ​ជា​ជម្រើ​សដ៏​ចាំ​បាច់​ក្នុង​ការ​ត​ភ្ជាប់​ជា​មួយ​អនាគត**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង

ក្រុមការងារ SOMTC បើកកិច្ចប្រជុំក្រុមការងារ SOMTC-កម្ពុជា ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងទិសដៅការងារបន្ត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) នាព្រឹកថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOMTC-កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកានៃក្រុមការងារ SOMTC ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកានៃក្រុមការងារ SOMTCនាពេលកន្លងមក ក៏ដូចជាការចូលរួមកិច្ចប្រជុំនានាតាមផែនការនៃការទទួលខុសត្រូវតាមយន្តការរបស់អាស៊ាន ដែលពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ដែលកន្លងមកកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យជាទីមោទនៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្ថែមទៀតថា បើទោះស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី តែសមាជិក សមាជិកានៃក្រុមការងារ SOMTCបានចំណាយពេលវេលាក្នុងការចូលរួមបណ្តាកិច្ចប្រជុំក៏ដូចជាការបណ្តុះបណ្តាលនានាពាក់ព័ន្ធទៅនឹងបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនយ៉ាងសកម្មក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២កន្លងមក។

នាឱកាសនោះដែរ លោកជំទាវ វីរក្ស វិជ្ជនី អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការក្រុមលេខាធិការ នៃក្រុមការងារ SOMTC-កម្ពុជាបានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ព្រមទាំងទិសដៅការងារបន្តរបស់ក្រុមការងារ SOMTC-កម្ពុជា ដោយលោកជំទាវបានឱ្យដឹងថាក្នុងឆ្នាំ២០២១កន្លងទៅក្រុមការងារ SOMTC-កម្ពុជាបាន ចូលរួមកិច្ចប្រជុំ SOMTCលើកទី២១ និងកិច្ចប្រជុំAMMTCលើកទី១៥ចំនួន២៧កិច្ចប្រជុំ និងបានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល៣៤លើក។

ជាមួយគ្នានេះដែរ ក្រុមការងារ SOMTCដែលមានតំណាងនៃក្រុមការងារទទួលផែននីមួយៗ បានធ្វើបទបង្ហាញអំពីរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងទិសដៅការងារបន្តដែលមានការលើកឡើងនូវសំណើរ សំណូមពរ និងបញ្ហាប្រឈមដែល ផែនទទួលបន្ទុកនីមួយៗជួបប្រទះព្រមទាំងផែនការដែលត្រូវត្រៀមលក្ខណៈសម្រាប់កាងារនៅឆ្នាំបន្តបន្ទាប់ទៀតជូនអង្គប្រជុំផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើចំពោះលទ្ធភាព និងសមាសភាពដែលបានបំពេញការងាររួមគ្នាក្លាយទៅជាយន្តការមួយដែលដំណើរការបានទាំងថ្នាក់ជាតិ អន្តរជាតិ និងកម្រិតតំបន់ ជាពិសេសការចូលរួមជាមួយ​បណ្តាប្រទេសជាសមាជិកអាស៊ាន ព្រមទាំងសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ក៏ដូចជានាំមកនូវជោគជ័យ ថ្មីៗថែមទៀតក្នុងនាមជាសេនាធិការជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសជាសេនាធិការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលជាប្រធាននៃAMMTC៕

អត្ថបទដែលជាប់ទាក់ទង