ឯកឧត្តម កែប ជុតិមា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ត្រៀមចូលរួមមហាសន្និបាត APF តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ នៅវៀតណាម

ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណ:កម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ប្រធានគណៈប្រតិភូសភានៃក្រុមសភាជាតិកម្ពុជា APF នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារមួយចំនួនសម្រាប់ត្រៀមចូលរួមមហាសន្និបាត APF តំបន់អាស៊ីប៉ាស៊ីហ្វិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដាណាង ប្រទេសវៀតណាម ៕
