ឯកឧត្តម ខៀវ ភារិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យឯកសារសេណារីយ៉ូ និងឯកសារបទអន្តរាគមន៍ សម្រាប់កិច្ចប្រជុំពិភាក្សា ជាមួយសភាកូរ៉េខាងត្បូង

ភ្នំពេញ៖ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយសភាកូរ៉េខាងត្បូង និងជាលេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯបានអញ្ជើញដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងមន្ត្រីជំនួយការ សម្រាប់កិច្ចប្រជុំពិភាក្សាជាមួយសភាកូរ៉េខាងត្បូង ដើម្បីពិនិត្យឯកសារសេណារីយ៉ូ និងឯកសារបទអន្តរាគមន៍ និងបញ្ហាផ្សេងៗ ។

