សម្តេចតេជោ ស្នើសុំការអធ្យាស្រ័យពី ភរិយាប្រមុខរដ្ឋ/រដ្ឋាភិបាលនានា ដែលនឹងអញ្ជើញមកកម្ពុជា ឱកាសកិច្ចប្រជុំកំពូលអាស៊ាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនអាចចេញទទួលបានដោយបញ្ហាសុខភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំការអធ្យាស្រ័យពី ភរិយាប្រមុខរដ្ឋ/រដ្ឋាភិ បាលនានា ដែលនឹងអញ្ជើញមកកម្ពុជា ឱកាសកិច្ចប្រជុំកំពូលអាស៊ាន ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនអាចចេញទទួលបានដោយបញ្ហាសុខភាព។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចបានឲ្យដឹងយ៉ាងដូច្នេះថា “ពិតជាមានការងឿងឆ្ងល់ច្រើនអំពីការអវត្តមានភរិយាខ្ញុំក្នុងពិធីធំៗរយៈពេលកន្លងមកនិងការប្រជុំអាស៊ាននាពេលខាងមុខ។ភរិយាខ្ញុំមានបញ្ហាសុខភាពទាក់ទងដល់ឆ្អឹងខ្នងដែលគ្រូពេទ្យតម្រូវឲ្យ គាត់មិនអាចអង្គុយយូរបាន។ ខ្ញុំសូមការអធ្យាស្រ័យពីលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាដែលនឹងអញ្ជើញមក កម្ពុជានាប៉ុន្មានថ្ងៃខាងមុខដែលភរិយាខ្ញុំមិនអាចចេញទទួលបានដោយសារស្ថិតក្នុងរយៈពេលនៃការព្យាបាល”៕
