ឯកឧត្តម ម៉ូត យូសុះ អញ្ជើញសំណេះសំណាល និងចែកសម្លៀកបំពាក់ថ្វាយបង្គំស្ត្រី ជូនដល់ពលរដ្ឋសាសនិកឥស្លាមចំនួន ៩០គ្រួសារ

ភ្នំពេញ៖ ឯកឧត្តម ម៉ូត យូសុះ សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងជាអ៉ីម៊ាំខេត្តត្បូងឃ្មុំ អមដំណើរដោយ លោក យ៉ា ហ្សាលី អ៉ីម៊ាំស្រុកតំបែរ និងជាតំណាង លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកសម្លៀកបំពាក់ថ្វាយបង្គំស្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាមចំនួន ៩០គ្រួសារ ស្ថិតនៅក្នុងភូមិត្រពាំងរំដួល ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា អំណោយសម្លៀកបំពាក់ថ្វាយបង្គំស្ត្រី ដែលបានផ្តល់ជូននាឱកាសនេះ ទទួលបានពីសប្បុរសជនប្រទេសសិង្ហបុរី (Impian Jannah) តាមរយៈ លោក ហេង សារ៉ាន់ ជំនួយការ ឯកឧត្តម ម៉ូត យូសុះ ដែលសរុបជាថវិកាអស់ចំនួន ១.៨០០.០០០រៀល។
ជាមួយគ្នានេះ ឯកឧត្តម ម៉ូត យូសុះ ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់ចំណាយផ្សេងៗជូនគណៈកម្មការវិហារឥស្លាមក្នុងភូមិផងដែរ ៕

