ការនាំចេញអង្ករកម្ពុជា រយៈពេល ១០ខែ បានទឹកប្រាក់សរុបប្រមាណ ៣២៣.៩០ លានដុល្លារ

ភ្នំពេញ៖ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០ លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមសហព័ន្ធស្រូវអង្កកម្ពុជាបានឲ្យដឹងថាក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៥០៩ ២៤៩ តោន ទៅកាន់គោលដៅចំនួន ៥៦ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វ័យត ហុង កុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេសនៅក្នុងទ្វីប អ៊ឺរ៉ុបចំនួន ២៥ បានចំនួន ១៧៩ ០៧៣ តោន ប្រទេសសមាជិកអាស៊ានចំនួន ៤ បានចំនួន ៤៨ ២៥៣តោន និងផ្សេងៗចំនួន ២៥ ប្រទេសបានចំនួន ៥០ ០៥០តោន ។
ប្រភេទអង្ករក្រអូបប្រណិតចំនួន ១៩០ ៧៩០ តោន អង្ករសែនក្រអូបចំនួន ១៥៣ ៥៦១ តោន អង្ករសគ្រាប់វែងចំនួន ១៤៤ ៦៧២ តោន អង្ករចំហុយ ១១ ៨១៥ តោន អង្ករសរីរាង្គចំនួន ៨៣៨៨ តោន និងអង្ករដំណើបចំនួន ។
ដោយឡែកការនាំចេញស្រូវវិញបានចំនួន ២៤៤ ០១១២ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៨៤.១៥ លានដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២៕

