**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ក្រោយបើកសវនកម្ម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រកឃើញខ្វះខាត ៣ចំណុច

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីបិទ សវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១និង បណ្តាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការនគរនបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកទាំង០៤ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើសេចក្តីរាយការណ៍ថា ខេត្តបន្ទាយមានជ័យ មានខ្សែបន្ទាត់ព្រំដែនជាប់និងប្រទេសថៃប្រវែង១៥៣គ.ម ពញរំប្រទល់ខាងជើងជាប់ខេត្តឧត្តរមានជ័យ ខាងត្បូងជាប់ខេត្តបាត់ដំបង ខាងកើតជាប់និងខេត្តសៀមរាប ខាងលិចជាប់និងប្រទេសថៃ មានស្រុកចំនួន០៤ ក្រុង០១ជាប់និងប្រទេសថៃ ។ មានច្រកទ្វារអន្តរជាតិ០១ គឺច្រកប៉ោយប៉ែត និងច្រកទ្វារតំបន់០២ គឺច្រកម៉ាឡៃនិងច្រកតំបន់បឹងត្រកួន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ទោះបីក្នុងបរិបទនៃការរាតត្បាតជម្ងឺកូវីដ-១៩ ក៏មិនអាចបង្កនូវវិទ្ធង្សនាដល់កិច្ចប្រតិបត្តិការណ៍នោះឡើយ  ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ ខិតខំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចាត់តាំងនិងជម្រុញដល់ការងារជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រក្រតី សំដៅធានាទាំងការផ្តល់សេវាសាធារណៈនិងសន្តិសុខ សុវត្ថិភាពសង្គមដោយសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់ ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថ្ងៃនេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើពិធីបិទសវនាកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២១និងឆ្នាំពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពរបស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ក្រោយពីធ្វើកិច្ចសវនកម្មអស់រយៈពេល០៦ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០  ខែកក្កដា ឆ្នាំ២០២២កន្លងមក រកឃើញមាន០៣ចំណុចដែលខ្វះខាត ១/-ការងារគ្រប់គ្រងធនធានមនុស្ស អនុវត្តមិនទាន់បានពេញលេញតាមនិតិវិធីរដ្ឋបាលនៅឡើយ ។ចំពោះប្រព័ន្ធលើកទឹកចិត្តមានភាពប្រសើរ។

២/-ការងារគ្រប់គ្រងហិរញ្ញវត្ថុ ខ្វះខាតតិចតួចក្នុងការរៀបចំសៀវភៅបញ្ជីចំណូល ចំណាយថវិកាភូមិឃុំ សង្កាត់មានសុវត្ថិភាព តែការគ្រប់គ្រងបើកផ្តល់ប្រេងឥន្ទនៈនិងទូទាត់តាមសញ្ញាចំណាយផ្សេងៗបានត្រឹមត្រូវតាមនីតិវី ។

៣/-ការងារគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ(ចលន អចលនភាពវត្ថុ) មិនទាន់គ្រប់ជ្រុងជ្រោយ នៅឡើយ។

ក្នុងពិធីបិទសវនកម្មនោះដែរ លោកឧត្តមសេនីយ៍ឯក សុក សារ៉េត ក៏បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការទទួលបានលទ្ធផលល្អគួរឲ្យមានមោទនភាពនិងថ្លែងអំណរគុណដល់លោកស្នងការ ស្នងការរងទទួលការងារទាំង១៣ផែន លោកអធិការនគរបាលក្រុង ស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាតូចការពារទាំង០៤ ដែលបានសហការជាមួយក្រុមការងារសវនកម្មរហូតដល់បានលទ្ធ ផលគួរជាទីគាប់ចិត្ត ។ មួយវិញទៀតរាល់កំហុសឆ្គងដែលក្រុមការងារឃើញនោះ គឺដើម្បីជាការកែលម្អ សម្រាប់ទៅឆ្នាំក្រោយទៀតឲ្យកាន់តែមានភាពល្អប្រសើរ នៃការចងក្រងឯកសារដែលពាក់ព័ន្ធ ៕

អត្ថបទដែលជាប់ទាក់ទង