កងទ័ពជើងគោក ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្សុី ដែលបន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើព្រះចេស្តា ព្រះមហាក្សត្រខ្មែរ
ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ធ្វើការប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្សុី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ ដែលបានផ្សាយនូវឃ្លីបវីដេអូនាពេលថ្មីៗនេះ បន្តប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតចំពោះអង្គព្រះមហាក្សត្រ
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ ហើយក៏ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ បំផុតលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាច្បាប់កំពូលរបស់ជាតិ ដែលបានចែងក្នុងមាត្រា៧ ថា “អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ”។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមប្ដេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា និងសូមប្រកាសជាឱឡារិក គោរព និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍។
យើងខ្ញុំទាំងអស់គ្នា សូមស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនភ្លាមទណ្ឌិត សម រង្សុី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិ៣ជំនាន់ និងបក្សពួកបើក្រុមនេះជាន់ដីកម្ពុជា និងស្នើឱ្យ
តុលាការចាត់វិធានការច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រខ្មែរ ដោយគ្មានការលើកលែងនោះឡើយ៕