**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

សមត្ថកិច្ចឃាត់ខ្លួនក្រុមចោរ ឆក់ និងកាប់ប្លន់យ៉ាងសកម្ម នៅភូមិសាស្រ្តផ្លូវជាតិលេខ២ និងលេខ៣

ភ្នំពេញ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ព្រមទាំងដកហូតបានម៉ូតូ ០៤គ្រឿង ផ្លាកលេខម៉ូតូចំនួន០៣ផ្លាក។

បន្ទាប់ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់មួយរយៈ ពាក់ព័ន្ធករណីកាប់ប្លន់តាមផ្លូវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ ឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានធ្វើការកំណត់មុខសញ្ញា រហូតដល់ឈានដល់ឃាត់ខ្លួនបានជស្ស័យចំនួន ០៣ នាក់ រួមមាន៖

១/.ឈ្មោះ រ៉េត ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
២/.ឈ្មោះ វ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។
៣/.ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

នៅត្រង់ចំណុច ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ចំណែកបក្ខពួកមួយចំនួនទៀតបានរត់គេចខ្លួន កម្លាំងជំនាញបានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវបន្ថែម។

សូមបញ្ជាក់ជូនថាមុខសញ្ញាទាំងនេះ តែងធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូនិង ឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ២ , ផ្លូវលេខ១២២A (ចាប់ពីវត្តអង្គរោង ដល់ សាលាវិទ្យាល័យបាទី ), ផ្លវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង ដល់ ផ្សារត្រាំខ្នារ) ។

បច្ចុប្បន្ន ជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសឱ្យខានតែបាន ចំណែកម៉ូតូ របស់ជនរងគ្រោះ ដោយបានការឯកភាពរបស់ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានប្រគល់ជូនជនរងគ្រោះ ដើម្បីប្រើប្រាស់វិញ៕

អត្ថបទដែលជាប់ទាក់ទង