**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ការងារអភិក្ស និងជួសជុលខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

មិនបញ្ចប់ត្រឹមខេត្តជុំវិញបឹងទន្លេសាបទេ សម្តេចតេជោ នឹងបន្តចុះទៅខេត្តព្រៃវែង ចុងសប្តាហ៍នេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បើទោះបីត្រូវបំពេញការងារពេញមួយសប្តាហ៍យ៉ាងមមាញឹកនៅតាមខេត្តជុំវិញបឹងទន្លេសាប ដើម្បីដោះស្រាយការលំបាករបស់កសិករដោយសារ ទឹកជំនន់យ៉ាងណាក្តី តែសម្តេចតេជោនាយករដ្ឋមន្ត្រី មិនឈប់សម្រាកនោះឡើយ ដោយបានកំណត់យកថ្ងៃទី៣០ ខែតុលា បន្តជួបពលរដ្ឋនៅក្នុងខេត្តព្រៃវែងបន្ថែមទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់លើហ្វេសប៊ុកទៀបភ្លឺថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះយ៉ាងដូច្នេះ [បេសកកម្មជួយប្រជាជនដែលរងគ្រោះ
ដោយជំនន់ទឹកភ្លៀងបានមកដល់ខេត្តពោធិ៍សាត់។ ព្រឹកនេះបន្ទាប់ពីជួបប្រជាជននៅខេត្តពោធិ៍សាត់ ខ្ញុំត្រូវចេញទៅបាយថ្ងៃត្រង់
នៅខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីកាបញ្ចប់ការងារនៅខេត្តកំពង់ឆ្នាំងថ្ងៃទី២៦ ខ្ញុំត្រូវត្រឡប់ចូលភ្នំពេញ ដើម្បីដឹកនាំការងារចាំបាច់ដោយខានមិនបាន គឺការប្រជុំគណៈរដ្ឋមន្ត្រីឆ្លងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ថ្ងៃទី២៩ ខែតុលា ខ្ញុំត្រូវទៅកាន់ខេត្តកំពង់ធំ និងថ្ងៃទី៣០ ខែតុលា ត្រូវទៅកាន់ខេត្តព្រៃវែង]។

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រីជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានឱ្យដឹងថា សម្តេចតេជោ បានបញ្ជារូបលោក និងរដ្ឋមន្ត្រីកសិកម្ម ព្រមទាំងអភិបាលខេត្ត និងអ្នកពាក់ព័ន្ធ ឱ្យរៀបចំការងារចុះទៅខេត្តព្រៃវែងបន្ត។

តាមការចង្អុលបង្ហាញឲ្យនាយឧត្តមសេនីយ៍ គន់ គីម បានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ។ បើទោះបីត្រូវនឿយហត់ និងមានបេសកកម្មយ៉ាងមមាញឹកនៅតាមខេត្តជុំវិញបឹងទន្លេសាប តែសម្តេចមិនអាចបង្អែបង្អង់លើការងារចែកពូជស្រូវនោះឡើយ ដើម្បីជួយពលរដ្ឋបានទាន់ពេលវេលា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមបេសកកម្មការងារនៅខេត្តជុំវិញបឹងទន្លេសាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ក្រោយបញ្ចប់ការងារនៅខេត្តសៀមរាបរយៈពេលពីរថ្ងៃ នៅថ្ងៃទី២២ ខែតុលា សម្តេចតេជោបានបន្តដំណើរមកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ព្រមទាំងចែកស្រូវពូជជូនប្រជាកសិកររងគ្រោះដោយទឹកជំនន់។។

អត្ថបទដែលជាប់ទាក់ទង