**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

ទ័ពមួកខៀវកម្ពុជាចំនួន៣កង នឹងចេញបំពេញ​បេសកកម្ម រក្សាសន្តិភាពអ.ស.ប នៅម៉ាលី និងស៊ូដង់ខាងត្បូង

ភ្នំពេញ៖ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (PKO) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ មានការរៀបចំពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប. នៅសាធារណរដ្ឋម៉ាលី MINUSMA និង សាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និង ឯកឧត្តម សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) អ្នកសម្របសម្រួលស្តីទីរបស់ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា រួមទាំងឯកឧត្តមនាយឧត្តមសេនីយ៍​ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍​ សែម សុវណ្ណនី កម្ពុជា នឹងបញ្ជូនកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ ចេញបំពេញ​បេសកកម្មរក្សាសន្តិភាព អ.ស.ប នៅសាធារណររដ្ឋម៉ាលី MINUSMA។ ទន្ទឹមនោះ ក៏មានការបញ្ជូនកងអនុសេនាធំ រាជអាវុធហត្ថលេខ១៧១ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS ផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា កម្លាំងទាំង៣កងនេះ មានចំនួនសរុប៣៤៦នាក់ មកពី​កងឯកភាព​នៃ​យោធពល​ខេមរភូមិន្ទ ដោយបានទទួលការហ្វឹកហ្វឺន​លើ​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយគុណភាព ពី​គ្រូ​បង្គោល​កម្ពុជា មន្រ្តី UNMAS សាធារណរដ្ឋបារាំង និងបណ្តា​ប្រទេស​ជាមិត្ត ដើម្បី​ប្រសិទ្ធ​ភាព ​និងប្រសិទ្ធផល​​​ដូច​បណ្តា​កងមុនៗ​​ដែរ។ ការចូលរួមរបស់នារីក្នុងកងរាជអាវុធហត្ថមានចំនួន ៣៣នាក់ ស្មើនឹង ៤៧,១៤%។ រីឯកងកម្ទេចគ្រឿងផ្ទុះមានចំនួន ១៨នាក់ ស្មើនឹង ១២,៨% និងក្នុងវិស្វកម្មព្រលានយន្តហោះ​មានចំនួន ១៦នាក់ ស្មើនឹង ១២,៨%។

ជាមួយគ្នានេះដែរ ឯកឧត្តម សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាល កងកម្លាំងមួកខៀវកម្ពុជា និងប្រជាជនកម្ពុជា ដែលបានលះបង់សម្រាប់សុខសន្តិភាពក្នុងពិភពលោក។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យរដ្ឋាភិបាលបន្តលើកកម្ពស់ “របៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដ្បិតកងកម្លាំងរក្សាសន្តិភាពស្រ្តី ដើរតួជាគំរូផ្នែកសមភាពយេនឌ័រ និងបំផុសគំនិតក្មេងស្រីជុំវិញពិភពលោក ចូលរួមគំនិតក្នុងការផ្តួចផ្តើមកសាងសន្តិភាពក្នុងប្រទេសឬក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់​អារម្ភណ៍របស់ឯកឧត្តម Alam Sardar Umar អ្នកសម្រប-សម្រួលស្តីទីរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរ ទិវាអង្គការសហប្រជា-ជាតិ ថ្ងៃទី២៤តុលា ដែលជាថ្ងៃរំលឹកប្រចាំឆ្នាំនៃការបង្កើត ជាផ្លូវការនៃអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ដែល មានធម្មនុញ្ញរបស់ខ្លួន ចែងថា “លះបង់ ដើម្បីធ្វើឱ្យប្រជាជនពិភពលោកស្គាល់ពីគោលបំណង និងសមិទ្ធិផល របស់អង្គការសហ ប្រជាជាតិ និងដើម្បីទទួលបានការគាំទ្រ នូវការងារដែល អ.ស.ប បាននឹងកំពុងធ្វើសម្រាប់ប្រជាជន ទាំងមូល”។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានពាំនាំការសួរ សុខទុក្ខ និងសេចក្តីនឹករឮកពីសម្តេចតេជោ នាយករដ្ឋ-មន្រ្តី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលជានិច្ចកាល សម្តេច តែងតែផ្តាំផ្ញើ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏មិនភ្លេចអនុសាសន៍ណែនាំ «ទៅគ្រប់ មកគ្រប់» របស់សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិ និងណែនាំឲ្យកម្លាំងទាំងអស់ ត្រូវចេះរួបរួម ស្រឡាញ់គ្នា សាមគ្គី ឯកភាព គ្នាជាធ្លុងមួយ និងត្រូវចេះ ជួយគ្នាទៅវិញទៅមក ឲ្យសម្រេច​បាន​ភារកិច្ចរៀងៗខ្លួន និងភារកិច្ចរបស់ក្រុម។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះ គឺជាខួបលើកទី១៦ គិតចាប់ពីឆ្នាំ២០០៦ ដែលកម្ពុជាបានបញ្ជូនកងកម្លាំង​ចូលរួម​បេសកកម្ម​រក្សាសន្តិភាព​របស់ អ.ស.ប ក្រោយពីកម្លាំងរក្សាសន្តិភាពរបស់ អ.ស.ប ហៅកាត់ថា​ UNTAC បានដក​ចេញ​ពីកម្ពុជានាឆ្នាំ១៩៩៣។ មកដល់ពេលនេះ កម្លាំងកម្ពុជាមានចំនួន​សរុប​ ៨៣០២នាក់ ក្នុងនោះមាននារីចំនួន៥៨០។ កងកម្លាំងមួកខៀវកម្ពុជា បានចេញបំពេញ​បេសកកម្មចំនួន១១ ក្នុងប្រទេស​ចំនួន​៩​​ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ អាហ្វ្រិក​កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង​យេមែន។ បច្ចុប្បន្ន កម្លាំង​កម្ពុជា ​កំពុង​បំពេញ​បេសកកម្ម​នៅប្រទេសចំនួន៤ រួមមាន សាធារណ​រដ្ឋ​​​ស៊ូដង់​ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី​ ៕

អត្ថបទដែលជាប់ទាក់ទង