បន្តិចទៀតសម្ដេចតេជោ ហ៊ុន សែន នឹងជួបមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅខេត្តសៀមរាប នាពេលបន្តិចទៀតនេះ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បេសកកម្មថ្ងៃទីមួយដោះស្រាយបញ្ហា នៅខេត្តសៀមរាបផង និងខេត្តកំពង់ធំផង ព្រមទាំងកិច្ចការរដ្ឋផ្សេងទៀត។ បន្តិចទៀតជួបមន្ត្រីរាជការនិងកងកម្លាំង ប្រដាប់អាវុធនៅខេត្តសៀមរាប» ៕

