**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី ដឹកនាំដោយ លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាម ឯកឧត្តមរដ្ឋមន្ត្រី និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកសិក្សាស្វែងយល់ ចាប់យកនូវកាលានុវត្តភាព និងមានបំណងពង្រីកធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របស់លោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប និងគណៈប្រតិភូ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបគណៈប្រតិភូក្រុមហ៊ុន សាន់វ៉ា ប្រផឹធី ថាក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ, ក្រសួងពាណិជ្ជកម្មបានយកជាអាទិភាពក្នុងការពង្រឹងលើការផ្តល់សេវាសាធារណៈសំដៅសម្រួលក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាបន្តបន្ទាប់ តួយ៉ាងដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន និងការចុះបញ្ជីម៉ាក ដែលមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។ បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានដាក់ចេញ និងកំណត់ផែនការច្បាស់លាស់ក្នុងការចរចាបើកទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ផ្អែកលើតួលេខ៩ខែឆ្នាំ២០២២នេះ ឃើញថាទំហំពាណិជ្ជកម្មកម្ពុជាមានការកើនឡើង ហើយសេដ្ឋកិច្ចកម្ពុជាក៏កំពុងងើបឡើងវិញផងដែរ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមុនកូវីដ-១៩ មានកំណើនក្នុងរង្វង់៧%។ ការសម្រេចទៅបានបែបនេះ គឺក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកត្តាសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ។

លោកបណ្ឌិត Jonathan Choi, ប្រធានក្រុមហ៊ុន សាន់វ៉ា គ្រុប បានសម្តែងនូវក្តីសោមនស្បរីករាយ និងសូមអរគុណដល់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះរូបលោក និងគណៈប្រតិភូ។

លោកបណ្ឌិតប្រធាន បានជម្រាបជូនថា ក្រុមហ៊ុន សាន់វ៉ា គ្រុប បានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៧ គិតមកទល់ពេលនេះមានអាយុកាលជាង៦៥ ឆ្នាំ ហើយបាននឹងកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗរួមមាន វិស័យចំណីអាហារ ជាពិសេសគ្រឿងសមុទ្រ កាហ្វេ តែ, វិស័យអចនលទ្រព្យ ហរិញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ កសិកម្ម និងហេដ្ឋរចនាសម្ព័ន្ធ នៅប្រទេសចិន ម៉ាកាវ ហុងកុង ជប៉ុន កាណាដា និងវៀតណាម ជាដើម។ល។ ដោយឡែកចំពោះ ក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា) ខូអិលធីឌី បានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំ២០០៥ ដែលមានកូនប្រុសលោកផ្ទាល់គឺលោក Jackson Choi ជាប្រធានក្រុមហ៊ុន។

លោកបណ្ឌិតប្រធាន ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជ្រាបផងដែរថាលោក Jackson Choi បានជាប់ឆ្នោតជាប្រធានសមាគមពាណិជ្ជកម្ម ហុងកុង ម៉ាកាវ កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអបអរសាទរ និងកោតសរសើរចំពោះក្រុមហ៊ុន សាន់វ៉ា គ្រុប ដែលមានប្រតិបត្តិការអាជីវកម្មលើពហុវិស័យ ហើយទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ជឿជាក់ថា តាមរយៈក្រុមហ៊ុន សាន់វ៉ា ប្រផឹធី (ខេមបូឌា), ក្រុមហ៊ុន សាន់វ៉ា គ្រុប នឹងពង្រីកការវិនិយោគថែមទៀតលើវិស័យអចនលទ្រព្យ ហើយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ស្នើក្រុមហ៊ុនពិចារណាវិនិយោគផងដែរ លើវិស័យកសិកម្ម និងទាញប្រយោជន៍ចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ៕

អត្ថបទដែលជាប់ទាក់ទង