មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បដិសេដចំពោះការចែកចាយព័ត៌មានមិនពិត ស្ដីពី ការចុះរុះរើព្រះវិហារ ដែលមានសភាពទ្រុឌទ្រោម នៅវត្តពោធិព្រឹក្ស

ភ្នំពេញ៖ មន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេដ ចំពោះការបង្ហោះចែកចាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមស្ដីពី ការចុះរុះរើព្រះវិហារ ដែលមានសភាពទ្រុឌទ្រោម បាក់បែកធ្លុះធ្លាយដោយអន្លើៗ នៅវត្តពោធិព្រឹក្ស ហៅវត្តតាកុច ឃុំព្រែករំដែង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

