ឯកឧត្តម ប្រាក់ សំអឿន ដឹកនាំកិច្ចប្រជុំជាមួយតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ស្តីពីកម្មវិធីប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងអង្គការយូនីសេហ្វផ្នែកគោលនយោបាយសង្គមស្តីពីកម្មវិធីប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨។
កិច្ចប្រជុំនេះបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារទី១៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធមួយចំនួនផងដែរ៕

