ប្រជាពលរដ្ឋ ២៤៥គ្រួសារ រងគ្រោះដោយសារទឹកជំនន់ និងគ្រួសារក្រីក្រ នៅស្រុកសៀមប៉ាង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងសហការី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋសរុបចំនួន ២៤៥ គ្រួសារ ដែលទទួលរងគ្រោះដោយទឹកជំនន់ រស់នៅក្នុង ឃុំ ចំនួន ០៣ ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង។
ពិធីនេះរៀបចំឡើងនៅក្នុងបរិវេន សាលាស្រុកសៀមប៉ាង។
ក្នុងឳកាសនេះ ឯកឧត្តមវេជ្ជ និង ឯកឧត្តមអភិបាលខេត្ត បាននាំយកថ្នាំពេទ្យ និង អាPPE មួយចំនួន ជូនមណ្ឌល សុខភាព និងចែកជូនគ្រួសាររងគ្រោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ឃីត (សារុង មុង ភួយ ក្រមា និងអាវយឺត) ១កញ្ចប់, សាប៊ូ ១ដប, ជែលលាងដៃចំនួប ១ដប និងថវិកា ២ម៉ឺនរៀល៕

