ស្រ្តីម្នាក់ត្រូវគ្រឿងចក្រកិនបែកក្បាលចេញខួរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅផ្លូវជាតិលេខ២

ភ្នំពេញ៖ ស្ត្រីជនរងគ្រោះជិះម៉ូតូម៉ាក ហ្សូម ម័រ ត្រូវគ្រឿងចក្រកិនបែកក្បាលចេញខួរ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។
ករណីនេះបានកើតឡើង នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះនៅផ្លូវជាតិលេខ២។
ជនរងគ្រោះ មានឈ្មោះអ្នកគ្រូពេទ្យ ខុន សុផារី បុគ្គលិក មន្ទីរពេទ្យបង្អែក ស្រុកស្អាង អាសយដ្ឋាន ភូមិព្រែកថី សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទល់មុខក្លោងទ្វារវត្ត ឈូងលាភ៕

