**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ

គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបង្កើនសហប្រតិបត្តិការក្នុងយុគសម័យថ្មី



រយៈពេល១ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាននិងកំពុងបង្កើនឫទ្ធានុភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។

ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្មជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ និងការចាប់ផ្តើមល្អ។ ជាក់ស្តែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៤ ដោយបានថ្លែងសុន្ទរកថាគន្លឹះគូសបញ្ជាក់ថាទ្វាររបស់ប្រទេសចិនគឺបើកចំហនិងមិនបិទជារៀងរហូត ហើយបើកឱ្យកាន់តែទូលំទូលាយថែមទៀតផង។ ឯកឧត្តម ស៊ី ជីនភីង បានបន្ថែមថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសទាំងអស់ ដើម្បីកសាងសេដ្ឋកិច្ចពិភពលោកដោយរូបភាពបើកចំហ ដើម្បីឱ្យខ្យល់និទាឃរដូវនៃការបើកចំហនឹងនាំមកនូវភាពកក់ក្តៅដល់គ្រប់ផ្នែកនៃពិភពលោក»។

ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល ប្រទេសចិនតែងបានចាត់ទុកសុខុមាលភាពរបស់ប្រជាជនគឺជាការខិតខំប្រឹងប្រែងអស់មួយជីវិតរបស់ថ្នាក់ដឹកនាំប្រទេសចិន។ ថ្នាក់ដឹកនាំប្រទេសចិនតែងបានរចនា និងដឹកនាំការផ្តួចផ្តើមកំណែទម្រង់ និងការបើកទូលាយ ព្រមទាំងការធ្វើទំនើបភាវូបនីយកម្ម ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនចិន។ ការតម្កល់ទុកផលប្រយោជន៍ប្រជាជនជាអាទិភាពបានក្លាយជាទស្សនវិជ្ជា ជាចក្ខុវិស័យ និងជាត្រីវិស័យក្នុងការផ្តល់ជូនដល់មនុស្សជាតិនៅលើពិភពលោកទទួលបានផលកាន់តែច្រើនពីគំនិតផ្តួចផ្តើមនានាដែលចិនបានលើកឡើង។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ស្រាប់ពីឫទ្ធានុភាពដែលបានផ្តល់ប្រយោជន៍ដល់មនុស្សជាតិ ហើយបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួចផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលមិនត្រឹមនាំប្រជាជនចិនចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

ដោយប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទូទៅនិងប្រកបដោយបរិយាប័ន្ន ប្រទេសចិនតែងជំរុញនូវមនសិការមុតមាំចំពោះសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ យើងបានដឹងរួចមកហើយថា បុរេនិច្ឆ័យ ការរើសអើង ការស្អប់ និងសង្គ្រាមអាចបង្កឲ្យមានគ្រោះមហន្តរាយ និងទុក្ខវេទនា ខណៈដែលការគោរពគ្នាទៅវិញទៅមក សមភាព ការអភិវឌ្ឍដោយសន្តិភាព និងភាពរុងរឿងរួមតំណាងឲ្យគន្លងត្រឹមត្រូវដែលយើងត្រូវដើរ។ ប្រទេសទាំងអស់គួររួមគ្នាលើកកម្ពស់សណ្តាប់ធ្នាប់ និងប្រព័ន្ធអន្តរជាតិដែលគាំទ្រដោយគោលបំណង និងគោលការណ៍ក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កសាងទំនាក់ទំនងអន្តរជាតិធុនថ្មីដោយផ្អែកលើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងជំរុញបុព្វហេតុដ៏ខ្ពង់ខ្ពស់ក្នុងសន្តិភាព និងការអភិវឌ្ឍជាសកល។ ប្រទេសចិននឹងនៅតែប្តេជ្ញាចំពោះការអភិវឌ្ឍសន្តិភាព។

ដោយប្រកាន់ខ្ជាប់នវានុវត្តភាពនូវកម្លាំងចលករ ប្រទេសចិនបានផ្តោតជាសំខាន់លើការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ ឬប្រកបដោយការច្នៃប្រឌិតថ្មីនឹងផ្តោតសំខាន់ទៅលើការដោះស្រាយបញ្ហាកម្លាំងចលករ។ សមត្ថភាពនវានុវត្តន៍របស់ប្រទេសចិន វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនបាននិងកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លាដែលបានចូលរួមចំណែកទៅដល់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិននិងបណ្តាប្រទេសនានា។ បច្ចេកវិទ្យា5G ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ការប្រើប្រាស់រ៉ូបូតដើម្បីព្យាបាលជំងឺ ការប្រើប្រាស់រថយន្តសាធារណៈដោយគ្មានអ្នកបើកបរ វាលស្រែចំការដែលប្រើប្រាស់Droneនិងគ្រឿងចក្រកសិកម្មដោយគ្មានមនុស្សបើក កំពុងពេញនិយមនៅក្នុងប្រទេសចិនដែលមិនរាប់ដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការបង្រៀនតាមប្រព័ន្ធOnline សេដ្ឋកិច្ចជីឌីថលជាដើមសុទ្ធសឹងជាសក្ខីភាពនៃការគាំទ្រដល់ការចែករំលែកទំនើបភាពដល់ពិភពលោក។

ដោយប្រកាន់ខ្ជាប់ការរួមរស់នៅដោយសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ប្រទេសចិនបាននិងកំពុងអភិវឌ្ឍបៃតងភាពដែលជាការអភិវឌ្ឍមានលក្ខណៈជាចរន្តនិងមានការបញ្ចេញឧស្ម័នកាបូនតិច ដែលជាដំណើរនៃបដិវត្តន៍ក្នុងពេលបច្ចុប្បន្នរបស់យើងឲ្យឆ្ពោះទៅរកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម។ ប្រទេសចិនតែងលើកកម្ពស់មូលដ្ឋាននៃគោលនយោបាយជាតិក្នុងការសន្សំសំចៃធនធានធម្មជាតិ និងការការពារបរិស្ថានដោយដើរតាមមាគ៌ានៃការអភិវឌ្ឍដ៏ល្អ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព វិបុលភាព និងបរិយាកាសអេកូឡូស៊ី ហើយបង្កើតសង្គមមួយដែលគោរពនូវគោលការណ៍ទាំងនេះ។ គំរូភាពនេះត្រូវបានសាទរដោយពិភពលោកក្នុងចរន្តនៃសន្តិសុខអេកូឡូស៊ីពិភពលោកស្របតាមទស្សនៈរបស់លោក ស៊ី ជីនភីង ដែលតែងបានលើកឡើងថា «ទឹកថ្លា និងភ្នំបៃតង គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ប្រៀបដូចជាភ្នំមាស ភ្នំប្រាក់»។

ដោយប្រកាន់ខ្ជាប់ការចង្អុលបង្ហាញទិសដៅប្រតិបត្តិ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចនៅគ្រប់កាលនិងលំហក្នុងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាសកលឬបញ្ហាប្រឈមរួម ប្រកបដោយទំនួលខុសត្រូវនិងឈរលើការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងផលប្រយោជន៍របស់មនុស្សជាតិស្របតាមទិសដៅដ៏ត្រឹមត្រូវរបស់ពិភពលោក។ ជាក់ស្តែងក្នុងពេលដែលពិភពលោកជួបនូវវិបត្តិនៃការរីករាតត្បាតជំងឺCovid-19 ប្រទេសចិនបានខិតខំដៃម្ខាងទប់ស្កាត់ការរីករាលដាលជាទូទៅ ដៃម្ខាងខិតខំផលិតវ៉ាក់សាំងដើម្បីផ្តល់ដល់រក្សាអាយុជីវិតនិងផ្តល់កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍនៃបណ្តាប្រទេសនានាក្នុងពិភពលោក។ គួររំលេចផងដែរថា ក្នុងចំណោមវ៉ាក់សាំងចំនួនពីរដូសដែលពិភពលោកផលិតបាន ក្នុងនោះមាន១ដូសផលិតនៅក្នុងប្រទេសចិនហើយត្រូវបានមនុស្សជាតិប្រើទូទាំងពិភពលោក ដែលនេះជាការសម្រេចបានរបស់ចិនដែលបានប្រកាសនិងសន្យាចំពោះសុខុមាលភាពរបស់ពិភពលោកស្របតាមការចង្អុលបង្ហាញទិសដៅប្រតិបត្តិប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។

ជារួម បើទោះបីជាឆ្ពោះទៅផ្លូវសុភមង្គលមិនដូចគ្នាក៏ដោយ ហើយប្រជាជនមកពីគ្រប់ប្រទេសមានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯងយ៉ាងណាក្តី ក៏កម្លាំងសាមគ្គីស្របតាមទិសដៅនៃគំនិតផ្តួចផ្តើមអភិវឌ្ឍសកលនៅតែជាវិធីសាស្រ្តប្រកបដោយទឡ្ហីករណ៍និងបែបគរុសភាក្នុងការសម្រេចបាននូវសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងជាវិថីល្បឿនលឿនឆ្ពោះទៅកសាងបានឆាប់រហ័សនូវសហគមន៍រួមវាសនារបស់មនុស្សជាតិទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង